- 2022-04-25 02:10:07
- ហាងឆេងផលិតផល
ចង់បានម៉ូតូលេខអូតូតម្លៃក្រោម ២ពាន់ដុល្លារមើល Suzuki nex ទើបចេញ ២ម៉ូដែលនេះ
- 2022-04-25 02:10:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានម៉ូតូលេខអូតូតម្លៃក្រោម ២ពាន់ដុល្លារមើល Suzuki nex ទើបចេញ ២ម៉ូដែលនេះ
ចន្លោះមិនឃើញ
Suzuki nex ជាប្រភេទម៉ូតូអូតូដែលមានភាពពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ ម៉ូតូរាងតូចច្រឡឹងនេះបានចេញដល់ស៊េរីឆ្នាំ២០២២ ដែលមាន ២ម៉ូដែលគឺ nex digi & nex crossover។
Suzuki nex ស៊េរីថ្មីនេះមានកំលំាំង ១១៣សេសេ ធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំង ស៊ីសាំងតិចព្រោះម៉ូដែលទាំងពីរបំពាក់នូវប្រពន្ធ័ម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យា ចុងក្រោយប្រភេទ ប៉ិចសាំង (FI) ប្រើប្រាស់ខ្សែរពានប្រភេទ CVT ស្វិតរឹងមាំ ។ បំពាក់នូវហ្វ្រាំងខាងមុខប្រភេទបូម (disc) ងាយស្រួលបើកបរ និងសុវត្ថិភាពពេលចាប់ហ្រ្វាំង។
Suzuki Nex ស៊េរីថ្មីនេះអាចបង្កើតកំលាំងរុញរហូតដល់ 6.4kw/8000 ជុំក្នុង ១នាទី។ Suzuki ទើបតែត្រូវបានប្រកាសចេញនេះ កំពុងមានលក់នៅតាមហាងម៉ូដែល Suzuki nex digi មានតម្លៃខ្ទង់ ១ ៨៩៩ដុល្លារ និងម៉ូដែល Suzuki nex crossover មានតម្លៃខ្ទង់ ១ ៩៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)៕