• 2022-04-19 06:49:30
  • ហាងឆេងផលិតផល

ប្រៀបធៀបតម្លៃឡាន Lexus LX 600 លក់​នៅ​ខ្មែរ និងវៀតណាម

  • 2022-04-19 06:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល​កន្លះឆ្នាំមកហើយ​ដែល​ Lexus បាន​ប្រកាស​ចេញ​កំពូល​រថយន្ត​ SUV ដ៏ល្បីបំផុត LX 600 ដោយ​ពេលនេះ​វា​បាន​នឹង​កំពុងមកដល់​ទីផ្សារស្រុកខ្មែរ និងវៀតណាម​ហើយ។

សម្រាប់​នៅកម្ពុជា ហាង​លក់​រថយន្ត​មួយកន្លែង Hengheng Auto បាន​បង្ហោះ​លើផេកហ្វេសប៊ុកខ្លួន​ដោយបញ្ជាក់​ថា រថយន្ត​នេះ​មានតម្លៃ​ជាង ៣០ម៉ឺនដុល្លារ ហើយ​ត្រៀមបើកទូរនៅថ្ងៃទី២០-២១ មេសាខាងមុខនេះ។

ចំណែក​នៅវៀតណាម LX 600 ត្រូវបាន​នាំមកលក់​ដោយ​មាន​ option ចំនួន៣ គឺ Urban, F Sport និង VIP។ ក្នុងនោះ option Urban តម្លៃ ៨,១ពាន់លានដុង (ជាង ៣៥ម៉ឺនដុល្លារ), F Sport តម្លៃ ៣៨ពាន់លានដុង (ជាង៣៦ម៉ឺនដុល្លារ) និង option VIP តម្លៃ ៩,២១ពាន់លានដុង (ជាង ៤០ម៉ឺនដុល្លារ)។

រថយន្តនេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។

វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច, ចង្កូតកម្លាំងអេឡិចត្រិច, ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត)។

​ចំណែក​ផ្នែក​ខាងក្នុងរថយន្តគឺ​មាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ីញ និងខាងក្រោម ៧អ៊ីញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែកអេក្រង់ខាងក្រោមយើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរសម្រាប់មុខងារ Multi Terrain Select ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់