• 2022-04-08 03:16:53
  • ហាងឆេងផលិតផល

កាសទំនើបរាងដូចនំកង Sony Link Buds ឥឡូវនេះបានមកដល់ខ្មែរហើយ តម្លៃប្រហាក់ប្រហែលបរទេស

  • 2022-04-08 03:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល ២ខែមុន Sony បានប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីមួយប្រភេទ ដែលក្រុមហ៊ុនអះអាងថាអាចពាក់ពេញមួយថ្ងៃ ក៏មិនឈឺត្រចៀក ទោះមិនបានដោះចេញក៏ដោយ។ វាមានរូបរាងចម្លែក មានរន្ធកណ្តាលដូចនំកង ធ្វើឲ្យអ្នកប្រើប្រាស់អាចរីករាយនឹងតន្ត្រី ហើយអាចស្តាប់ឮសំឡេងបរិយាកាសដោយគ្មានការរំខានក្នុងពេលជាមួយគ្នា។

Sony Link Buds

ថ្ងៃនេះ កាស Sony Link Buds បានមកដល់ប្រទេសយើងហើយ នាំចូលដោយហាងទូរសព្ទសុខលី ដាក់លក់ក្នុងតម្លៃ ១៩៩ដុល្លារ ធៀបនឹងបរទេស ១៨០ដុល្លារ។ លក្ខណៈពិសេសរបស់វា គឺពាក់មិនឈឺត្រចៀក ដោយ Sony បានដាក់ឈ្មោះវាថា “Never Off” មានន័យថា "ពាក់មិនបាច់ដោះ" ។ ចំណែកសមត្ថភាពបញ្ចេញសំឡេងរបស់វាវិញ កាសនេះបំពាក់ដោយឈីប V1 ដូចគ្នាទៅនឹងកាសឥតខ្សែកំពូល WF-1000XM4 ដែរ។ វាមាន Driver បញ្ចេញសំឡេងទំហំ ១២មីល្លីម៉ែត្រ អាចបញ្ចេញសំឡេងបានស្មើ ច្បាស់ល្អ។ ក្រៅពីនោះ ឈីប V1 ធ្វើឲ្យកាសនេះ កាត់តែឆ្លាត ដោយមានមុខងារបន្ថែម-បន្ថយសំឡេងដោយស្វ័យប្រវត្តិ ស្របទៅតាមបរិយាកាសជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏អាចស្មានដឹងថា នៅពេលណាដែលអ្នក ចង់និយាយ ឬកំពុងនិយាយ ហើយវានឹងផ្អាកចម្រៀងសិន ដើម្បីឲ្យអ្នកប្រើ អាចបន្តការសន្ទនាដោយភាពងាយស្រួល។

រូបភាព : ហាងទូរសព្ទសុខលី

អ្នកអាចរកទិញវាបាន ដោយមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ស ហើយអ្នកនឹងក្លាយជាអ្នកថែរក្សាបរិស្ថានម្នាក់ ព្រោះសារធាតុផ្លាស្ទិកនៅលើនេះជាប្រភេទ recycle៕

អានបន្ថែម៖ SONY LinkBuds review: កាសជំនាន់ថ្មី ពាក់មិនបាច់ដោះ! ភ្ជាប់ពិភពតន្ត្រីទៅកាន់ជីវិតពិត

អត្ថបទ៖ Thea Sothun

មតិយោបល់