- 2022-03-30 07:49:30
- ព័ត៌មាន
ហ្គេមល្បីៗ ១០ឆ្នាំមុន មានសឹងគ្រប់ទូរសព្ទ បន្តភាពល្បីល្បាញដល់សព្វថ្ងៃ
- 2022-03-30 07:49:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមល្បីៗ ១០ឆ្នាំមុន មានសឹងគ្រប់ទូរសព្ទ បន្តភាពល្បីល្បាញដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
លេងហ្គេមថ្មីៗ ចាប់ផ្តើមធុញមែនទេ? តោះសាកណាត់មិត្តភក្តិជុំគ្នាម្តង រំលឹកអនុស្សាវរីយ៍ដែលធ្លាប់មាន ជាមួយនឹង Game បែប Offline ម្តងទៀតមើល ធានាថានឹងប្លែកអារម្មណ៍។ ខាងក្រោមនេះ ជាហ្គេមល្បីៗទាំង១០ ដែលយើងធ្លាប់បានលេងកាលពី១០ឆ្នាំមុន។ តោះទៅមើលថាតើមានហ្គេមប៉ុន្មានដែលអ្នកធ្លាប់បានលេង?
១. Angry Birds
Angry Birds ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩ ជាប្រភេទហ្គេមប្រើប្រាជ្ញា ដើម្បីធ្វើធ្វើសង្គ្រាមឈ្នះសត្វជ្រូក។ របៀបលេងនៃហ្គេមគឺគ្រាន់តែទាញចំពាម ដែលមានសត្វចាបធ្វើជាគ្រាប់ បាញ់តម្រង់ទៅសត្វជ្រូក។ ហ្គេមនេះមានភាពល្បីល្បាញខ្លាំង ដែលអ្នកមានទូរសព្ទស្មាតហ្វូនសឹងទាំងអស់ដោនឡូតវា។
២. Fruit Ninja
Fruit Ninja ហ្គេមនេះក៏ល្បីមិនអន់ដែរ អ្នកខ្លះលេងនៅលើ iPhone ខ្លះលេងលើ iPad ព្រោះវាមានទំហំអេក្រង់ធំងាយស្រួលលេង។ ហ្គេមនេះសាមញ្ញបំផុត គឺគ្រាន់តែយកដៃគ្រវាសកាប់ផ្លែឈើ ធ្វើយ៉ាងណាកុំឲ្យធ្លាក់ និងប៉ះគ្រាប់បែកជាការស្រេច។
៣. Temple Run
Temple Run ហ្គេមរត់ រត់គ្មានកន្លែងបញ្ចប់។ អ្នកលេងដើរតួរជាអ្នកដែលរត់គេចពីបីសាច នៅក្នុងប្រាសាទ ហើយចំណុចសំខាន់នៃហ្គេមនេះ គឺលេងប្រណាំងគ្នាជាមួយមិត្តភក្កិ ថាតើអ្នកណាលេងបានពិន្ទុខ្ពស់ជាង។
៤. Subway Surfers
ហ្គេមនេះស្រដៀងនឹង Temple Run ដែរ តែវារត់នៅក្នុងផ្លូវរថភ្លើង។ ហ្គេមនេះមានលក្ខណៈពិសេសត្រង់ថា ក្រុមអ្នកអភិវឌ្ឍន៍ធ្វើកំណែអាប់ឌែតតាមពិធីបុណ្យតាមរដូវកាល និងទីក្រុងនៅទូទាំងពិភពលោក ធ្វើឲ្យអារម្មណ៍នៃការលេង មិនងាយធុញឡើយ។
៥. Candy Crush saga
ហ្គេមនេះវិញ មានសឹងគ្រប់ទូរសព្ទរបស់បងៗ មីងៗ អាជីវករ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ យើងតែងឃើញចាស់ៗជាច្រើននៅបន្តរលេងមកដល់សព្វថ្ងៃ ហើយបើមើលពី Level របស់គាត់វិញ គឺថាសឹងតែ Developer បង្កើតដល់ណា គាត់លេងដល់នោះ។ វាជាប្រភេទហ្គេមបែបប្រើការគិតច្រើន ដើម្បីតម្រៀបគ្រាប់ស្ករគ្រាប់ពណ៌ដូចគ្នាឲ្យផ្ទុះ។
៦. Clash of Clans
Clash of Clans ជាប្រភេទហ្គេម Online រៀបបន្ទាយ និងប្រើយុទ្ធសាស្ត្រវាយទៅលើបន្ទាយអ្នកដទៃ ឬមិត្តភក្កិរបស់អ្នកដើម្បីលួយលុយជាដើម។ ហ្គេមនេះភាគច្រើនយើងឃើញមានក្មេងប្រុសៗលេង ហើយឥឡូវក្មេងប្រុសៗនោះក្លាយជាលោកពូ ឬលោកប៉ាអស់ហើយ ចំណែកបន្ទាយរបស់ពួកគាត់វិញ ក៏មាន Level ខ្ពស់ណាស់ដែរមកដល់ពេលនេះ។
៧. Hay day ខាងលើមិញ និយាយពីហ្គេម Online របស់ក្មេងប្រុស ឥឡូវនិយាយពីហ្គេមរបស់ក្មេងស្រីម្តង។ តាមពិតទៅហ្គេមនេះលេងទាំងប្រុសទាំងស្រី ទុកអួតគ្នាថាអ្នកណាមានដីកសិដ្ឋានធំជាងគេ។ របៀបលេងកឺស្រដៀងនឹង Class of Clans គ្រាន់តែមួយរៀបបន្ទាយ មួយរៀបកសិដ្ឋាន។
៨. Hill Climb Racing
Hill Climb Racing ជាហ្គេមបើកឡាន មានក្រាហ្វិកបែប 2D មើលពីចំហៀង។ អ្នកលេងដើរតួរជាតៃកុងឡានបើកតាមផ្លូវមានស្ថានភាពខុសៗគ្នា គ្មានទីបញ្ចប់ប៉ុន្តែលំបាកទៅៗ រហូតដល់ទៅមុខលែងរួចទើបចាញ់។ បន្ទាប់ពីចាញ់ហើយ អ្នកអាចបន្ថែមគ្រឿងឡាន ដើម្បីឲ្យជិះបានកាន់តែឆ្ងាយ។
៩. Asphalt
ហ្គេមប្រណាំងឡាន Asphalt នេះល្បីដំបូងគឺជំនាន់ទី៦ ហើយរហូតមកដល់សព្វថ្ងៃវាចេញដល់ជំនាន់ទី៩ហើយ។ វាជាហ្គេមប្រណាំងឡានដ៏ល្បីមួយ អ្នកប្រើប្រាស់ iPhone អាចភ្ជាប់ដើម្បីលេងតគ្នាបាន។
១០. Jetpack joyride
jetpack joyride ជាហ្គេមប្រភេទគ្មានដែនកំណត់ដូច Subway surfer និង Temple run ផងដែរ ប៉ុន្តែវាមិនមែនរត់ទេ គឺជិះបំពង់ហ្គាសម្តង។ របៀបលេងគឺគ្រាន់តែហោះកុំឲ្យបុកនឹងឧបសគ្គ ហើយខំប្រឹងស៊ីកាក់ឲ្យច្រើន ដើម្បីបំពាក់បន្ថែមគ្រឿងយន្ត៕