• 2022-03-11 04:45:15
  • ព័ត៌មាន

«ទិន្នន័យផ្កាយរណប» ក្លាយជាគោលដៅ Hacker រុស្ស៊ីក្រោយពេល Elon Musk ផ្ដល់ជំនួយ

  • 2022-03-11 04:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធអឺនធើណិតផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk និងប្រព័ន្ធអឺនធើណិតក្រុមហ៊ុន​ជាច្រើនក្នុងប្រទេស អ៊ុយក្រែន ដំណើការដោយផ្កាយរណប សុទ្ធតែគោលដៅវាយប្រហារតាមអឺនធើណិត​ពីសំណាក់ក្រុម Hacker រុស្ស៊ីដែលបានចេញប្រតិបត្តិការវាយលុកអស់រយៈពេលជាង ២ សប្ដាហ៍ហើយ។

ផែនទីបង្ហាញទីតាំង ផ្កាយរណប

ចំពោះជោគជ័យឬបរាជ័យ មិនទាន់កំណត់បាននៅឡើយ​ពេលនេះ។ ក្នុងនោះគេដឹងថា «Live SAR Data» ឬ Synthetic Aperture Radar (SAR) គឺជាផ្កាយរណបរ៉ាដាផ្ទុកទិន្នន័យដ៏សំខាន់ ហើយ វាមានសមត្ថភាពពិសេសក្នុងការតាមដានរាល់សកម្មភាពនានានៃទ័ព រុស្ស៊ី។

លើសពីនេះ បច្ចេកវិទ្យាចាប់រូបភាពពីផ្កាយរណបមួយទៀតឈ្មោះ «MDA’s SAR technology» ក៏ជាបច្ចេកវិទ្យាថ្មីទំនើបកំពុងប្រើប្រាស់នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន ក្រោមជំនួយពីប្រទេសកាណាដា រួមទាំង ប្រព័ន្ធអឺនធើណិតផ្កាយរណប Starlink ជំនួយពីមហាសេដ្ឋីអាមេរិកលោក Elon Musk ផ្ដល់ជូនរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាអ៊ុយក្រែនដោយផ្ទាល់ចំនួនពីរលើករួចមកហើយ។

ក្រុមវាយប្រហារតាមអឺនធើណិត រុស្ស៊ី ព្យាយាមជាច្រើនដងទៅលើគោលដៅ​ធំទាំងនោះ បន្ទាប់ពីពួកគេជោគ ជ័យលើការវាយប្រហារជាច្រើនពាន់ដងទៅលើគេហទំព័រព័ត៌មាននានាទាក់ទងនឹង សាកលវិទ្យាល័យនិងស្ថាប័នរដ្ឋ កាលពីសប្ដាហ៍មុន៕

សកម្មភាពសាកល្បង MDA’s SAR technology ចាប់ទីតាំងទ័ពរុស្ស៊ី
លិខិតស្នើសុំជំនួយ ប្តូរពីផ្កាយរណបអាជីវកម្ម ទៅផ្កាយរណបឈ្លបយកការណ៍

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Thenextweb

មតិយោបល់