• 2022-03-01 00:01:00
  • ហាងឆេងផលិតផល

មើលៗ! Toyota Fortuner Legender ស៊េរី​ឆ្នាំ២០២២ ចង់ទិញជិះនេះតម្លៃលក់នៅខ្មែរ

  • 2022-03-01 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Fortuner Legender ស៊េរី​ឆ្នាំ២០២២ ជា​រថយន្ត​ដែល​បាន​ផ្លាស់ប្តូររូបរាង​ជា​ច្រើន បាន​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ់​ជា​មួយ​ ចង្កៀងផ្នែកខាងមុខ បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប។

រថយន្តនេះត្រូវបានផលិតឡើងមកជាមួយកញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System), ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)។

ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ ដូចជា៖ ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS។ សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មី Fortuner Legender ស៊េរី​ឆ្នាំ២០២ នេះកំពុងមានលក់នៅលើទីផ្សារ ប្រទេសកម្ពុជាក្នុងតម្លៃខ្ទង់ ៧២ ៩០០ដុល្លារ (ដំបូងលខ្មៅ) រួម​មាន​ជម្រើសពណ៌ជាច្រើនដូចជា ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់