- 2022-01-13 06:02:48
- ប្រវត្តិបច្ចេកវិទ្យា
ធ្លាប់តែស្គាល់ឈ្មោះ តែមនុស្សភាគច្រើនប្រហែលមិនដឹង ហេតុអ្វី Toyota បង្កើត Lexus?
- 2022-01-13 06:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែស្គាល់ឈ្មោះ តែមនុស្សភាគច្រើនប្រហែលមិនដឹង ហេតុអ្វី Toyota បង្កើត Lexus?
ចន្លោះមិនឃើញ
មកដល់ពេលនេះ ប្រហែលជានៅមានអ្នកមិនទាន់ដឹងថា ក្រុមហ៊ុន Lexus ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Toyota នៅឡើយទេ។
Toyota បានផលិតរថយន្តច្រើនប្រភេទ តែជារថយន្តដែលមានការឌីហ្សាញបែបសាមញ្ញសម្រាប់មនុស្សទូទៅ ធុន រឹងមាំ ប្រើបានយូរ តម្លៃសមរម្យ ហើយបំពាក់បច្ចេកវិទ្យាទំនើបដែរប៉ុន្តែមិនអាចប្រកួតឈ្នះ ឬតាមទាន់រថយន្តលោកខាងលិចឡើយ ដូច្នេះក្រុមហ៊ុននេះក៏បានសម្រេចចិត្តបង្កើតនូវក្រុមហ៊ុនមួយទៀត សម្រាប់ផលិតតែរថយន្តថ្លៃៗដើម្បីប្រកួតជាមួយ។
នៅក្នុងឆ្នាំ១៩៨៣ លោក Eiji Toyoda ប្រធានក្រុមហ៊ុន Toyota បានកំណត់ថា វាជាពេលវេលាដ៏ស័ក្តិសមសម្រាប់ Toyota ក្នុងការបង្កើតរថយន្តប្រណីតក្រោមម៉ាក Lexus។ លោកសម្រេចចិត្តថា នឹងធ្វើឱ្យរថយន្តថ្មីនោះ មានភាពប្រណិតដាច់គេក្នុងលោក ដូចជាល្បឿន សុវត្ថិភាព ផាសុកភាព សង្ហា ថ្លៃថ្នូរ និងស្អាត។
នៅក្នុងអំឡុងទសវត្សរ៍ទី៨០ រដ្ឋាភិបាលជប៉ុន បានរឹតបន្តឹងការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកនូវទំនិញគ្មានគុណភាព ដែលបើកឱកាសដល់ក្រុមហ៊ុនរថយន្តជប៉ុន ក្នុងការនាំរថយន្តតម្លៃថ្លៃទៅកាន់សហរដ្ឋអាមេរិក។
Lexus ត្រូវបានបង្កើតឡើងក្នុងពេលជាមួយគ្នានឹងគូប្រជែងក្នុងស្រុកធំពីរ គឺ Acura ដែលបង្កើតឡើងដោយ Honda និង Infiniti ដែលបង្កើតឡើងដោយ Nissan។
រថយន្តប្រណីតដំបូងរបស់ Lexus គឺ LS 400 ដែលត្រូវបានបង្ហាញក្នុងឆ្នាំ១៩៨៩ នោះគឺវាបានក្លាយជាស្តង់ដាថ្មីមួយសម្រាប់រថយន្តប្រណិតនៅទូទាំងពិភពលោក។ LS ជាអក្សរកាត់មកពីពាក្យ Luxury Sedan។ រថយន្ត LS 400 ត្រូវបានផលិតឡើងក្រោមគម្រោងឈ្មោះ «F1» បន្ទាប់ពី Toyota បានបញ្ចេញរថយន្តស្ព័រSupra និង Mark II។
តាំងពីការចាប់ផ្តើមជាប្រវត្តិសាស្រ្តនោះមក Lexus ក៏បានបញ្ចេញជាបន្តបន្ទាប់នូវត្រកូល ES, SC, GS និង IS និងក្រោយមកទៀតមាន LX, GX និង RX ដែលជាប្រភេទ SUV។
ជាឧទាហរណ៍ជាក់ស្តែងមួយកាលពីពេលថ្មីៗនេះ គឺមានការប្រៀបធៀបគ្នារវាងរថយន្ត Lexus ប្រជែងជាមួយរថយន្តលោកខាងលិច នោះគឺ LX 600 2022 និង Range Rover 2022 ដែលសុទ្ធតែជាកំពូល SUV ទាំងរូបរាង កម្លាំងម៉ាស៊ីន ការបើកបរ (performance) ការបំពាក់បច្ចេកវិទ្យា និងតម្លៃ។
ជាអ្នកឈានមុខគេមួយក្នុងលោកលើផ្នែកបច្ចេកវិទ្យា Lexus បានដាក់ម៉ាស៊ីន Hybrid លើកដំបូងលើរថយន្តរបស់ខ្លួន ម៉ូដែល RX 400h ហើយក៏បានពង្រីកបំពាក់លើត្រកូល GS, LS, ES និង CT។
Lexus មានទីផ្សាររបស់ខ្លួននៅក្នុងប្រទេស និងដែនដី ចំនួន៧០ ហើយក៏ជាម៉ាក់យីហោរថយន្តដែលមានតម្លៃថ្លៃជាងគេក្នុងប្រទេសជប៉ុន។ បើគិតតែក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១កន្លងទៅ Lexus លក់រថយន្តបានដល់ចំនួន ជាង៣២ម៉ឺនគ្រឿង បើទោះជាមានវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
មកដល់ពេលនេះ Lexus មានរថយន្តត្រកូលជាច្រើនដូចជា CT, ES, GS, GX, HS, IS, LC, LFA, LS, LX, NX, RC, RX, UX និង SC។
ខាងក្រោមនេះ គឺព្រឹត្តិការណ៍សំខាន់ៗដែល Lexus សម្រេចបាន គិតចាប់ពីឆ្នាំ១៩៨៩មក៖
-១៩៨៩៖ រថយន្ត Sedan ២ម៉ូដែលដំបូង គឺ LS 400 និង ES 250។
-១៩៩០៖ បើកឆាកភ្លាម ទទួលបានតំណាងចែកចាយធំៗក្នុងស្រុកដល់ទៅចំនួន ១២១ តែម្តង។
-១៩៩១៖ Lexus វ៉ាដាច់ Bercedes-Benz និង BMW ក្លាយជារថយន្តប្រណីតដែលនាំចូលអាមេរិក លក់ដាច់ជាងគេបំផុត។
-១៩៩៣៖ បង្ហាញចេញរថយន្តប្រភេទស៊ីដេនបែបស្ព័រជាលើកដំបូងគឺ GS 300។
-១៩៩៥៖ បង្ហាញចេញរថយន្តប្រភេទ SUV លើកដំបូងគឺ LX 450។
-១៩៩៨៖ បង្ហាញរថយន្តប្រភេទ crossover ជាលើកដំបូងគឺ RX 300។
-២០០០៖ Lexus ក្លាយជាម៉ាកយីហោរថយន្តប្រណីតដែលលក់ដាច់ជាងគេបំផុតនៅអាមេរិក។ -២០០២៖ រថយន្ត ES 300 និង RX 300 ក្លាយជារថយន្តប្រណីតដែលលក់ដាច់ជាងគេបំផុតនៅអាមេរិក។
-២០០៣៖ Lexus ប្រកាសថា រថយន្ត RX330 នឹងក្លាយជារថយន្តប្រណីតទីមួយដែលនៅអាមេរិកខាងជើង នៅរោងចក្ររបស់ក្រុមហ៊ុន Toyota Motor Manufacturing Canada, Inc. ក្នុងប្រទេសកាណាដា ពោលគឺនេះជារោងចក្រទីមួយដែលផលិតនៅក្រៅប្រទេសជប៉ុន ដែលផលិតរថយន្ត Lexus។
-២០០៥៖ បង្ហាញចេញរថយន្ត Hybrid ដំបូងគឺ RX 400h។
-២០០៨៖ ចេញលក់ LX 570 ជាលើកដំបូង។
-២០១០៖ បង្ហាញចេញ CT 200h។
-២០១៩៖ សម្រេចការលក់រថយន្ត Lexus បាន ១០លានគ្រឿង៕