• 2022-05-12 04:49:39
  • ប្រវត្តិបច្ចេកវិទ្យា

មកមើលដូនតានិងកូនចៅ iPod គ្រប់ជំនាន់ មុនលាអ្នកប្រើលែងចេញថ្មីជាងរៀងរហូត

  • 2022-05-12 04:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបប្រកាសឈប់ផលិត iPod ទាំងស្រុងខណៈ ផលិតផលនេះមានពូជពង្សច្រើនជំនាន់មកហើយ តាំងពី ឆ្នាំ២០០១ មកម៉្លេះ សរុបទៅប្រមាណជា ២១ឆ្នាំ ទៅហើយ។

តាមពិតវាជាផលិតផលកម្សាន្តដ៏ពេញនិយមមួយ សម្រាប់ស្ដាប់ចម្រៀង និងមើលវីដេអូ ឬអាចប្រើកម្មវិធីទូទៅ និងអាចលេងហ្គេមបានសម្រាប់ម៉ូឌែលក្រោយៗ។ ប៉ុន្ដែដោយសារផលប្រយោជន៍របស់វា ដូចឬមាននៅក្នុងឧបករណ៍ដទៃ ពិសេសវាអាចប្រើបានដូចទៅនឹង iPhone ពេក ទើបធ្វើឱ្យវាលែងជាតួអង្គសំខាន់ទៀត។

ណ្ហើយ! ផ្អាករំឭកពីវាប៉ុននេះចុះ យើងនឹងទៅមើល iPod គ្រប់ជំនាន់ទាំងអស់ ទុកជាការលាគ្នាចុងក្រោយដែលវានឹងលែងមានម៉ូឌែលថ្មីជាងរៀងរហូត។

១. iPod ជំនាន់ទី១ ឆ្នាំ២០០១ ជាជំនាន់ដំបូងបំផុត វាមានទំហំ 5GB និងដាក់លក់ ៣៩៩ដុល្លារ។ Steve Jobs និយាយថា មានឧបករណ៍នេះមួយ អ្នកអាចដាក់បណ្ណាល័យតន្ត្រីទាំងមូលរបស់អ្នក នៅក្នុងហោប៉ៅបាន។

២. iPod ជំនាន់ទី២ ឆ្នាំ២០០២

៣. iPod ជំនាន់ទី៣ ឆ្នាំ២០០៣

៤. iPod Mini ជំនាន់ទី១ ទី២ ឆ្នាំ២០០៤ និង ២០០៥ មានទំហំតូច និងជម្រើសច្រើនពណ៌

៥. iPod ជំនានទី៤ ឆ្នាំ២០០៤

៦. iPod Shuffle ជំនាន់ទី១ ឆ្នាំ២០០៥ មិនប្រើអេក្រង់ដំបូង តម្លៃសមរម្យត្រឹម ៩៩ដុល្លារ ជាមួយទំហំ 512MB

៧. iPod Nano ជំនាន់ទី១ ឆ្នាំ២០០៥ វាដូចទៅនឹងម៉ូឌែល iPod Shuffle ប៉ុន្ដែប្រើអេក្រង់ពណ៌

៨. iPod ជំនាន់ទី៥ ឆ្នាំ២០០៥ ជា iPod ទម្រង់ដើម ប៉ុន្ដែអាប់ឌែតឱ្យមើលវីដេអូបាន កម្មវិធីទូរទស្សន៍ មានទំហំ 80GB.

៩. iPod ជំនាន់ទី៦ ឆ្នាំ២០០៥

១០. iPod Nano ជំនាន់ទី២ ឆ្នាំ២០០៦

១១. iPod Nano ជំនាន់ទី៣ ឆ្នាំ២០០៧

១២. iPod Touch ជំនាន់ទី១ ឆ្នាំ២០០៧ អាចបើកមើលគេហទំព័របាន ពេលភ្ជាប់ទៅ Wi-Fi

១៣. iPod Touch ជំនាន់ទី២ ឆ្នាំ២០០៨ អាចប្រើទីផ្សារកម្មវិធី App Store បាន

១៤. iPod Shuffle ជំនាន់ទី៣ ឆ្នាំ២០០៩

១៥. iPod Touch ជំនាន់ទី៣ ទី៤ ឆ្នាំ២០០៩ ឆ្នាំ២០១០

១៦. iPod Nano ជំនាន់ទី៦ ឆ្នាំ២០១០

១៧. iPod Nano ជំនាន់ទី៧ ឆ្នាំ២០១២

១៨. iPod touch ជំនាន់ទី៥ ឆ្នាំ២០១២

១៩. iPod touch ជំនាន់ទី៦ ឆ្នាំ២០១២

២០. iPod touch ជំនាន់ទី៧ ឆ្នាំ២០១៩

អត្ថបទ៖ កុសល

មតិយោបល់