• 2024-08-15 12:17:03
  • ព័ត៌មាន

ចូលរួមជួយមន្ទីរពេទ្យកុមារអង្គរ ជាមួយ Gumball​ 3000 x Chip Mong

  • 2024-08-15 12:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gumball​ 3000 x Chip Mong ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​រថយន្ត​ Supercars, Sports Car និង​ Luxury Cars ប្រណិត​ៗ​ ដែល​នឹង​រៀបចំ​ឡើង​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​កញ្ញា​ ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប​។

កម្មវិធី​នេះ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ឡើយ​ ដោយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​មហា​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ ក្រោម​ការ​ជ្រោមជ្រែង​ពី​ ក្រសួង​ទេសចរណ៍​ សហការ​ជា​មួយ​ក្រុមហ៊ុន​ ជីប ម៉ុង និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​។

មហា​ជន​ទាំង​អស់​អាច​ចូល​រួម​សកម្មភាព​សប្បុរសធម៌​តាម​រយៈ​ព្រឹត្តិការណ៍​ដ៍​ធំ​ Gumball​ 3000 x Chip Mong គឺ​ជា​ការ​ចូល​រួម​សកម្មភាព​សប្បុរសធម៌​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។

ចំពោះ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ នឹង​ជូន​ទៅ​កាន់​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ខេត្ត​សៀមរាប​ ក្នុង​គោល​បំណង​ដើម្បី​ស្នាម​ញញឹម​ និង​ជួយ​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។

សម្រាប់​លោក​អ្នក​មាន​បំណង​ចង់​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដោយ​ផ្ទាល់ លោក​អ្នក​អាច​ធ្វើ​បាន​ភ្លាម​ៗ ដោយ​ស្គែន​តាម​រយៈ​ QR Code ខាង​ក្រោម៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់