• 2022-01-11 06:50:33
  • ព័ត៌មាន

ដំណឹងពិសេស! អាហារូបករណ៍ពេញ ១០០% រៀនផលិតវីដេអូហ្គេម Digital Entertainment Arts

  • 2022-01-11 06:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារូបករណ៍ថ្នាក់ «សិល្បះកម្សាន្តឌីជីថល Digital Entertainment Arts» ចំនួន ២៤ កន្លែងត្រូវបានផ្តល់​ជូនដល់សិស្សានុស្សិត ដែលមានចំណាប់អារម្មណ៍លើវិស័យ ផលិតវីដេអូហ្គេម។

អាហារូបករណ៍ដ៏ពិសេសមួយនេះ ផ្តល់ជូនដោយ សហភាពយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយនឹងសាកលវិទ្យាល័យអន្តរជាតិ Western Iowa Tech Community College

វគ្គសិក្សាអនឡាញសរុបចំនួន ៨ សប្ដាហ៍ ក្នុងនោះមានវគ្គ Video game development និងវគ្គ reflection ដូចជា​៖ Introduction to basic 3D modeling, texturing, animation, lighting, rendering, និង basic game engine operation ជាដើម។

លក្ខខណ្ឌនិស្សិតត្រូវមានចំណេះដឹងខ្លះៗទាក់ទងនឹងការប្រើប្រាស់កម្មវិធីអភិវឌ្ឃនវីដេអូហ្គេម ចេះភាសាអង់គ្លេស​ល្អ និងត្រូវមានអាយុចន្លោះពី ១៨ ដល់ ២៨ ឆ្នាំ។ ចំពោះកាលបរិច្ឆេទនៃ ថ្ងៃផុតកំណត់ដាក់ពាក្យគឺថ្ងៃទី ២១ មករា ២០២២ ម៉ោង ៥ រសៀលជាកំហិត។ បើចាប់អារម្មណ៍ សូមចុះឈ្មោះលើតំណភ្ជាប់៖ Forms/DigitalEntertainmentArts

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់