• 2022-01-06 06:21:36
  • ហាងឆេងផលិតផល

កាន់លុយខ្ទង់ ១ ៥០០ដុល្លារ ទូរសព្ទ ៤ ម៉ូដែលនេះចង់ទិញមួយណាប្រើ?

  • 2022-01-06 06:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នឹកឃើញដល់ទូរសព្ទតម្លៃជាង ១ពាន់ដុល្លារគ្រប់​គ្នា​ប្រាកដ​ជា​ថា​ភាគ​ច្រើន​មាន​តែ​ត្រកូល iPhone ហើយ​មើល​ទៅ ប៉ុន្តែ​បើ​អ្នក​ត្រឡេក​មើល​ទូរសព្ទ​ផ្សេង​មួយ​ចំនួន​ទៀត​ដែល​កំពុង​មាន​លក់​នៅ​ខ្មែរ​ក៏​មាន​តម្លៃ​ថ្លៃៗគួរសម​ដែរ​។

ថ្ងៃ​នេះ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​មើល​តម្លៃ​ទូរសព្ទ​ចំនួន ៤ ម៉ូដែល​នេះ​ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ សម្រាប់​អ្នក​ចង់​ទិញ​ប្រើ​អាច​ឆែក​មើល​បាន​ដូច​ខាង​ក្រោម៖

១. iPhone 13 Pro Max ទំហំ 512GB មានតម្លៃខ្ទង់ ១ ៥៤៥ដុល្លារ

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB។

២. Galaxy Z Fold3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ១ ៦៩៩ដុល្លារ

Galaxy Z Fold3 5G ជាស្មាតហ្វូនអេក្រង់បត់ធំទំហំ ៧,៦អុិញនៅពេលបត់ចេញ ជាប្រភេទ Dy-namic AMOLED មានកម្រិតបង្ហាញ QXGA+ និង Refresh Rate 120Hz។ ចំណែកអេក្រង់ខាងក្រៅវិញ មានទំហំ ៦,២អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញត្រឹម HD+ ប៉ុន្ដែមាន Re-fresh Rate ខ្ពស់ដល់ទៅ 120Hz។ វានាំមកនូវបច្ចេកវិទ្យាថ្មីកាមេរ៉ាបង្កប់ក្រោមអេក្រង់ អាចប្រើជាមួយប៊ិច S Pen បាន និងមានភ្ជាប់មកជាមួយនូវមុខងារការពារទឹកនិងធូលី IPX8 rating មិនធ្លាប់ប្រើពីមុនផងដែរ។

៣. Sony Xperia Pro-I មានតម្លៃខ្ទង់ ១ ៥៩៩ដុល្លារ

Xperia Pro-I មានអេក្រង់ 6.5-inch 4K OLED ទ្រទ្រង់ refresh rate 120Hz និងបំពាក់ដោយបន្ទះឈីប Snapdragon 888 ជាមួយនឹង RAM 12GB និងទំហំផ្ទុក 512GB និងអាចបន្ថែម SD Card បាន ស្មាតហ្វូននេះ មានទំហំថ្ម 4500mAh និងមានដុំសាកក្នុងប្រអប់ស្រាប់ 30W ផងដែរ។ មុខងារពិសេសកាមេរ៉ានេះ គឺអាចថតកម្រិត 12-bit RAW អាចថត eye tracking និងថតវីដេអូ Slow motion កម្រិត 4K 120fps HDR និងថតវីដេអូ 1080p 120/240fps។ ចំណែកកាមេរ៉ាមុខវិញ ជាលែន Wide មានទំហំ 8 MP និងមាន aperture f/2.0។

៤. Motorola Razr ស៊េរី​ឆ្នាំ២០២០ មាន​តម្លៃខ្ទង់ ១ ៥៩៩ដុល្លារ

ទូរសព្ទ​ម៉ូដែល​ Razr ដ៏​ល្បី​ល្បាញ​របស់ Motorola ក្នុង​ជំនាន់​មុននេះ បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ស្មាតហ្វូន​ Android ដែល​អេក្រង់​របស់​វា​អាច​បត់​បាន​ជា​ពីរ ដែល​ផ្នែក​ខាង​ក្នុង​មាន​ទំហំ ៦,២អ៊ីញ និង​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ២,៧អ៊ីញ។ Razr ស៊េរី​ថ្មី​​ប្រើ​បន្ទះ​ឈីប Snapdragon 710,និង​ដំណើរ​ការ​ដោយ​ Android 9 Pie, RAM ទំហំ ៦GB, អង្គ​ផ្ទុក ១២៨GB, កាមេរ៉ា​មេ​ទំហំ ១៦ MP ដែល​មាន​នូវ​មុខងារ Night Vision, កាមេរ៉ា​ខាង​ក្នុង​ទំហំ ៥MP, ប្រើ​រន្ធ USB-C, មាន​ eSIM និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

​សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​តម្លៃ​ខាង​លើ​នេះ​អាច​មាន​ការ​ប្រែប្រួល​បន្ទាប់​ពីចុះ​ផ្សាយ និង​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់