• 2021-12-09 00:10:00
  • ហាងឆេងផលិតផល

មកដឹងតម្លៃ Air Pods ៣ស៊េរីនេះកំពុងលក់តាមហាងនៅខ្មែរ

  • 2021-12-09 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods 3rd generation ដែល​ប្រកាស​ចេញផ្លូវការកាល​ពី​អំឡុងខែតុលា ត្រូវ​បាន​ហាង​ធំ​មួយ​នៅ​ខ្មែរ បាន​នាំចូល​យក​មក​លក់​។ AirPods 3 ស៊េរីថ្មី​និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។

កាសឥតខ្សែជំនាន់ទី៣នេះ មានមុខងារ Adaptive EQ និង spatial audio អាចឱ្យអ្នកស្ដាប់ចូលទៅកាន់តន្ត្រីកាន់តែជ្រៅ ដូចនៅក្នុងទិដ្ឋភាពពិតៗ បើទោះអ្នកស្ដាប់ងាកឆ្វេងស្ដាំ គឺនៅរក្សាសំឡេងគ្រប់ទិស 3D sound និង Dolby Atmos។ វាមានថាមពលថ្មកាន់បានយូរដល់ទៅ ៦ម៉ោង ហើយបើប្រើប្រអប់សាក គឺអាចប្រើកាសដល់ទៅ ៣០ម៉ោង និងអាចសាកថ្ម៥នាទី អាចស្ដាប់បានដល់ទៅ ១ម៉ោង។

ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​តម្លៃ​កាសឥតខ្សែ ចំនួន ៣ស៊េរី​កំពុង​ដាក់​លក់នៅហាង សុខ លី ​ដូច​ខាង​ក្រោម៖

១. Air Pods 3 ដាល់​ក្នុង​តម្លៃ​ប្រមាណជា ២០៩ ដុល្លារ

២. Air Pods 2 ដាល់​ក្នុង​តម្លៃ​ប្រមាណជា ១៣៩ ដុល្លារ

៣. Air Pods Pro ដាល់​ក្នុង​តម្លៃ​ប្រមាណជា ២៣៩ ដុល្លារ

គូស​បញ្ជាក់​ថា AirPods 3 និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។ លើសពីនេះ វាក៏មានមុខងារ Instant connection ពេលស្ដាប់តន្រី្តពី Mac អ្នកក៏អាចទទួលទូរសព្ទពី iPhone ដោយមិនបាច់ភ្ជាប់ឧបករណ៍ទៅមកនោះទេ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់