- 2021-11-08 09:15:04
- ហាងឆេងផលិតផល
ឡានមួយទឹក ៤ ម៉ូដែលនេះកាន់លុយខ្ទង់ ២ ទៅ ៣ម៉ឺនដុល្លារគួរសម្រេចចិត្តទិញមួយណា?
- 2021-11-08 09:15:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានមួយទឹក ៤ ម៉ូដែលនេះកាន់លុយខ្ទង់ ២ ទៅ ៣ម៉ឺនដុល្លារគួរសម្រេចចិត្តទិញមួយណា?
ចន្លោះមិនឃើញ
លំហូរចូលទិញលក់ និងជិះរថយន្តមួយទឹកនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែមានសន្ទុះកើនឡើង ពិសេសនៅតាមឃ្លាំងលក់មួយចំនួនក្នុងក្រុមភ្នំពេញបាននាំចូលមកលក់ជាច្រើន។
សម្រាប់រថយន្តទឹកដែលពេញនិយមទាំងនោះមានដូចជា Lexus, Highlander, Prius, Camry បាឡែន ជាដើម។ ដោយឡែកចំពោះតម្លៃវិញមានចាប់ពីជាង ១ម៉ឺនឡើងក៏អាចដើររកទិញជិះបាន តែថ្ងៃនេះ Sabay សូមបង្ហាញពីរថយន្តមួយទឹកចំនួន ៤ ម៉ូដែលនេះវិញម្ដងកាន់លុយត្រឹមខ្ទង់ ២ម៉ឺងដុល្លារអាចទិញជិះបាន ដែលកំពុងមានការចាប់អារម្មណ៍ច្រើន។
១. Toyota Prius ស៊េរីឆ្នាំ២០១០ ប្រភេទ Option 4 អត់ Solar full Option មានតម្លៃខ្ទង់ ២៣ ០០០ដុល្លារ
ឡានកូនកាត់កម្លាំងម៉ាស៊ីនសាំង លាយថាមពលអគ្គិសនី Prius ចេញបាន ៤ ជំនាន់ ខណៈម៉ូដែលឆ្នាំ ២០០៣ ដល់ ២០០៩ ត្រូវបានគេសង្គេតឃើញថាមានអ្នកច្រើននៅខ្មែរ។ ប៉ុន្តែថ្មីៗនេះប្រភេទឡាន Prius ក៏ចាប់ផ្ដើមមានភាពពេញនិយមសម្រាប់ស៊េរីឆ្នាំ ២០១០ ឡើយ និងមានលំហូរនាំចូលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៣១២ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។
២. Camry Hybrid ស៊េរីឆ្នាំ២០០៧ ប្រភេទ Full Option មានតម្លៃខ្ទង់ ២៥ ០០០ដុល្លារ
រថយន្ត Camry Hybrid នេះជាប្រភេទរថយន្តដែលកំពុងមានភាពពេញនិយមនៅកម្ពុជាផងដែល ដោយមានមានពីប្រភេទគឺ ប្រភេទ Hybrid សុីសាំងខ្ទង់ ៦លីត្រ ក្នុងចំងាយផ្លូវ ១០០កីឡូម៉ឺត្រ និងប្រភេទ Camry ធម្មតា សុីសាំងខ្ទង់ ៧,៥លីត្រ ក្នុងចំងាយផ្លូវ ១០០គីឡូម៉ែត្រ។
ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៣៣៩ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។
៣. Lexus RX330 ស៊េរីឆ្នាំ២០០៦ ប្រភេទប៉ុង ១ Full Option មានតម្លៃខ្ទង់ ៣៧ ០០០ដុល្លារ
Lexus RX330 មានចាប់ពីស៊េរីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៦ ដែលកំពុងមានភាពពេញនិយមជិះនៅខ្មែរ និងមានប្រទេសប៉ុង ១ និងប៉ុង២ សម្រាប់ Option RX330 មាន ៣ ប្រភេទគឺ ប្រភេទធម្មតា ប្រភេទ Half option និងប្រភេទ full option ។
ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៥០៣ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។
៤. Lexus RX400h ស៊េរីឆ្នាំ២០០៦ ប្រភេទប៉ុង ១ Full Option មានតម្លៃខ្ទង់ ៤០ ០០០ដុល្លារ
Lexus RX400h ជាប្រភេទរថយន្តមួយទឹកដែលពេញនិយមខ្លាំងក្នុងចំណោមឡានមួយកំពុងមានលក់នៅខ្មែរ និងអ្នកនិយមប្រើប្រាស់ជាច្រើន Lexus RX400h មាន ៣ ប្រភេទគឺ ប្រភេទធម្មតា ប្រភេទ Half option និងប្រភេទ full option ។
ចង់បានរថយន្តខាងលើ លោកអ្នកក៏អាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដោយបង់មួយខែ ៥៤៣ដុល្លារ/ខែ ជាមួយអត្រាការប្រាក់ពិសេស ១៥% ទំហំឥណទានដល់ ៧០% នៃតម្លៃរថយន្ត និងរយៈពេលឥណទានដល់ ៧ឆ្នាំទៀតផង។
សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375
បញ្ជាក់៖ ដោយសារវាជាប្រភេទឡានមួយទឹកដូចនេះ តម្លៃក៏អាចមានភាពខុសគ្នាតិចតួចទៅតាមគុណភាពនិងតម្លៃនាំចូលតាមការាសផ្ទាល់។