/Inter28/616642e0445ed_1634091720_medium.jpg)
- 2021-10-13 02:36:46
- ហាងឆេងផលិតផល
Ford Territory ស៊េរីឆ្នាំ២០២១ ឡាន SUV ខ្នាតកណ្ដាលពេលនេះតម្លៃនៅប៉ុន្មាន?
- 2021-10-13 02:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Territory ស៊េរីឆ្នាំ២០២១ ឡាន SUV ខ្នាតកណ្ដាលពេលនេះតម្លៃនៅប៉ុន្មាន?
ចន្លោះមិនឃើញ
រថយន្ត SUV ខ្នាតកណ្ដាល Ford Territory ស៊េរីឆ្នាំ២០២១ បានលេចវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា កាលពីចុងខែមករាកន្លងទៅ ជាមួយរូបរាងដ៏ទាក់ទាញ និងតម្លៃថ្មីនៅពេលលក់លើទីផ្សារដំបូងដែលមានតម្លៃប្រមាណជា ៤ ៩៩០០ដុល្លារ។
រថយន្ត Ford Territory ស៊េរីឆ្នាំ 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើឲ្យការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។
Ford Territory នេះក៏មានមុខងារពិសេសថ្មី ២ទៀតនោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។ បច្ចុប្បន្ន Ford Territory ស៊េរីឆ្នាំ 2021 នេះកំពុងលក់នៅលើទីផ្សារជាមួយតម្លៃខ្ទង់ ៤ ៦៩០០ដុល្លារ (ធ្លាក់ថ្លៃអស់ ៣ ០០០ដុល្លារធៀបជាមួយពេលលក់ដំបូង)។
ងាកមកមើលប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗFord Territory ស៊េរីឆ្នាំ២០២១ មានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេ, ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD) រួមជាមួយប្រព័ន្ធសុវត្តិភាពជាច្រើនទៀត។ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២១ មានជម្រើសពណ៍ចំនួន 6សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕