- 2021-06-03 09:17:45
- ព័ត៌មាន
មានដំណឹងល្អ! ហ្វេនហ្គេមបាញ់ប្រហារ Valorant ជិតបានលេងលើស្មាតហ្វូនហើយ
- 2021-06-03 09:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដំណឹងល្អ! ហ្វេនហ្គេមបាញ់ប្រហារ Valorant ជិតបានលេងលើស្មាតហ្វូនហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតហ្គេមរបស់អាមេរិច Riot Games ដែលគេស្គាលថាជាអ្នកផលិតហ្គេម League of Legends បានប្រកាសថា កំពុងធ្វើការវិវឌ្ឍហ្គេមដ៏ល្បីរបស់ខ្លួន Valorant សម្រាប់ស្មាតហ្វូន។
គួរដឹងថា Valorant ជាហ្គេមដ៏ល្បីឈ្មោះ សម្រាប់លេងលើកុំព្យូទ័រ ដែលបានបញ្ចេញលើទីផ្សារ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី Riot Games បានបញ្ចេញហ្គេមបាញ់ប្រហារ Vilorant ទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុង សហគមន៍ហ្គេមតាមអ៊ិនធឺណិតកុំព្យូទ័រ។
Valorant ត្រូវបានបណ្ដាលអ្នកនិយមលេងហ្គេមបាញ់ប្រហារស្គាល់ថា ជាហ្គេមកូនកាត់ CS: GO និង Overwatch។ ដោយមុខងារ និងរបៀបលេងរបស់វាដូចទៅនឹង ហ្គេម CS: GO (Counter-Strike: Global Offensive) រីឯសមត្ថភាពតួអង្គ គឺដូចទៅនឹង ហ្គេម Overwatch។
ប៉ុន្ដែទោះយ៉ាងណា ជុំវិញដំណឹងវិវឌ្ឍន៍ ហ្គេម Vilorant សម្រាប់ស្មាតហ្វូន ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានបន្ថែម ក៏ដូចជាពេលវេលាណាមួយដែលនឹងត្រូវចេញផ្សាយនោះទេ។ ដូចច្នេះយើងនឹងរង់ចាំដំណឹងផ្លូវការបន្ដទៀត ពីខាងក្រុមហ៊ុន៕