• 2021-01-20 02:42:32
  • ហាងឆេងផលិតផល

Prius Prime ឆ្នាំ២០១៧ រាងអេមណាស់ តែកុំមើលតម្លៃមួយទឹកលក់នៅខ្មែរ!

  • 2021-01-20 02:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បង្ហាញ​រូបរាងរបស់​ Toyota Prius Prime ឆ្នាំ​ ២០១៧ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៦ ហើយ​ក្រុមហ៊ុន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​តម្លៃ​ដែលចេញ​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​នោះ​​មាន​ចាប់​ពី​ ២៧ ១០០ ដុល្លារ។

សម្រាប់​ទី​ផ្សារ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​វិញ Toyota Prius Prime មាន​នៅ​តាម​ឃ្លាំង​តិច​តួច​ប៉ុណ្ណោះ​ បាននាំ​យក​មក​លក់ ដែល​ជា​ម៉ូដែល​មួយ​ទឹក។ បើ​ក្រឡេក​មើល​​ការ​បើក​បរ​ដោយ​ប្រើ​ប្រេង​ឥន្ធនៈ​វិញ​ Prius Prime ឆ្នាំ​ ២០១៧​ នេះ​ ស៊ី​ប្រេង​តែ​ ៤,២៨ លីត្រ​ សម្រាប់​​ការ​បើក​បរ​​ក្នុង​ទីក្រុង​លើ​ចម្ងាយ​ ១០០ គ.ម ហើយ​ការ​បើក​បរ​ក្រៅ​ក្រុង​ស៊ីប្រេង​ ៤,៤៤ លីត្រ​​​​​​លើ​ចម្ងាយ​ ១០០ គ.ម។

Prius Prime មាន​បំពាក់អេក្រង់​ Touch Screen ពិសេស​ទំហំ​ ១១,៦​អ៊ីញ​រួម​ជា​មួយមុខងារ​ប្រព័ន្ធ​សុវត្ថិភាព​​ជា​ច្រើន ដូច​ជា​មុខងារ​ចូល​ចត​​ដោយ​ខ្លួន​ឯង​ផង​ដែរ។ រថយន្ត​​នេះ​មាន​បំពាក់​សុទ្ធ​សឹង​តែ​អំពូល​ប្រភេទ​ LED ដែល​ជួយ​សន្សំ​សំចៃ​ថាមពល​អេឡិចត្រូនិក​បាន​មួយ​កម្រិត។

ដោយ​សារ​វា​ជា​ប្រ​ភេទ​រថយន្ត​មួយ​ទឹក និង​មាន​តម្លៃ​ថ្លៃ​គួរ​សម​ដែរ​នោះ បាន​ធ្វើ​ឲ្យ​នៅ​តាម​ឃ្លាំង​រថយន្ត​មួយ​ទឹក​មួយ​ចំនួន​ប៉ុណ្ណោះ​បាន​នាំ​ចូល​យក​មក​លក់។ តាម​ប្រភព​ពី​ហាង 3A Auto Car បាន​បង្ហាញ​ពី​ Toyota Prius Prime ពីរ​ម៉ូដែល​គឺស៊េរីឆ្នាំ ២០១៧ និង ២០១៨ ប្រភេទ Full Option ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៤ ៥០០ដុល្លារ ទៅ ៥ ០០០០ដុល្លារ

គូស​បញ្ជាក់​ថា Prius Prime ជំនាន់​ថ្មី​ដំបូង​នេះ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​ ដោយ​ប្រភេទ​សម្រាប់​លក់​នៅ​សហ​រដ្ឋអាមេរិក​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ៤០ គីឡូម៉ែត្រ​ ដោយ​ប្រើ​តែ​អាគុយ។ ចំណែក​ឯ​​ប្រភេទ​សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​មាន​បំពាក់​​ផ្ទាំង​សូឡារ​លើ​ដំបូល​យ៉ាង​ពិសេស​នោះ​ អាច​បើក​បរ​ចម្ងាយ ៤៨ គ.ម ឡើង​ទៅ​ ដោយ​ប្រើ​តែ​អាគុយ៕

ប្រភពរូប៖ 3A Auto Car

អត្ថបទ៖ ម៉េងងី

មតិយោបល់