- 2020-09-04 07:32:53
- ហាងឆេងផលិតផល
ឡានអគ្គិសនី Porsche ដែលលក់ដាច់ខ្លាំង ចេញតម្លៃលក់នៅប្រទេសជិតកម្ពុជា
- 2020-09-04 07:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនី Porsche ដែលលក់ដាច់ខ្លាំង ចេញតម្លៃលក់នៅប្រទេសជិតកម្ពុជា
ចន្លោះមិនឃើញ
រថយន្តស្ព័រអគ្គិសនីដំបូងរបស់ Porsche មានតម្រូវការច្រើនលើសពីការរំពឹងទុក ដល់ថ្នាក់ក្រុមហ៊ុនត្រូវខ្ចីបុគ្គលិកចំនួន ៤០០នាក់ពីក្រុមហ៊ុន Audi ដើម្បីជួយដល់ការផលិតរថយន្តអគ្គិសនីនេះ។ នាពេលនេះរថយន្ត Porsche Taycan បានចេញតម្លៃលក់ជាផ្លូវការក្នុងទីផ្សារប្រទេសវៀតណាម ដែលមានចំនួន ៣ ប្រភេទ មានតម្លៃដូចខាងក្រោម ៖
Taycan 4S ៖ ប្រមាណ ២៤៧ ៥០០ដុល្លារ
Taycan Turbo ៖ ប្រមាណ ៣៤៤ ៤១៤ដុល្លារ
Taycan Turbo S ៖ ប្រមាណ ៤១៣ ២១១ដុល្លារ
ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់រថយន្តអគ្គិសនី Porsche Taycan ៖
Taycan Turbo និង Turbo S អាចរត់ដល់ល្បឿន ២៥៩ គ.ម/ម៉ ចំណែក Taycan 4S រត់ដល់ ២៤៩ គ.ម/ម៉
Taycan Turbo និង Turbo S អាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលមិនដល់ ៣វិនាទី ចំណែក Taycan 4S ប្រើពេល ៣,៨ វិនាទី
Turbo S មានកម្លាំងដល់ ៧៥០ សេះ និង Turbo មានកម្លាំង ៦៧០ សេះ ចំណែក 4S មានកម្លាំងដល់ ៥៦២ សេះ
Turbo និង Turbo S មានអាគុយទំហំ ៩៣ គីឡូវ៉ាត់ម៉ោង ចំណែក 4S អាចដាក់អាគុយ ៧៩ គីឡូវ៉ាត់ម៉ោង ឬ ៩៣ គីឡូវ៉ាត់ម៉ោង
Taycan Turbo ជិះបានចម្ងាយ ៣២៣ គ.ម ចំណែក Turbo S ជិះបានចម្ងាយ ៣០៨ គ.ម ហើយ Porsche មិនបានប្រាប់អំពី 4S ឡើយ
Porsche អះអាងថា Taycan អាចសាកពី ៥% ដល់ ៨០% ក្នុងពេល ២២,៥ នាទី