• 2019-06-05 02:00:00
  • ហាងឆេងផលិតផល

Lexus មួយទឹកស៊េរីលើ ៦ម៉ូដែល មាន​ត្រឹម ៣ម៉ឺនដុល្លារលូកមិនចុះ

  • 2019-06-05 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ជា​ត្រកូល​រថយន្ត​មួយ​ដែល​មាន​ភាព​ពេញ​និយម​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន រាប់​ពី​ស៊រី RX300 រហូតដល់ ស៊េរី​លើៗ​បន្តិច​ កំពុង​លក់​តាមហ្គារ៉ាស​នានា។

ជាក់​ស្ដែង​ត្រកូល Lexus ៦ម៉ូដែល​ ដែល Sabay នាំ​មក​បង្ហាញ​ តម្លៃ​ចាប់​ពី ៣ ម៉ឺន ទៅ​ជាង ៦ ម៉ឺន​ដុល្លារ​កំពុង​ដាក់​លក់​តាម​ឃ្លាំង។

Lexus NX 200t

  • Lexus NX 200t (Base) ស៊េរី​ឆ្នាំ ២០១៥ តម្លៃ​ខ្ទង់ ៦០ ០០០ ដុល្លារ
  • Lexus NX 200t (F Sport) ស៊េរី​ឆ្នាំ ២០១៥ តម្លៃ​ខ្ទង់ ៦៥ ០០០ ដុល្លារ

Lexus RX330 និង RX350

  • Lexus RX330 (Full Option) ស៊េរី​ឆ្នាំ ២០០៦ តម្លៃ​ខ្ទង់ ៣៩ 0០០ ដុល្លារ
  • Lexus RX350 (Full Option) ស៊េរីឆ្នាំ ២០១០ មាន​តម្លៃ​ខ្ទង់ ៦០ ០០០ ដុល្លារ

Lexus RX400h និង RX450h

  • Lexus RX400h (Full Option) ស៊េរី​ឆ្នាំ ២០០៦ តម្លៃ​ខ្ទង់ ៣៩ ៥០០ ដុល្លារ
  • Lexus RX450h V6 (Full Option) ស៊េរីឆ្នាំ ២០១០ តម្លៃ​ខ្ទង់ ៦៣ ០០០ ដុល្លារ

យ៉ាង​ណាមិញសម្រាប់​ចរាចរណ៍ប្រើ​ឡាន​មួយទឹក​ក្នុង​ស្រុកច្រើនមាន​តម្លៃធូថ្លៃជាង​នេះដូច​ជាស៊េរី Lexus RX300, Highlander, Prius និង Camry បាឡែន​ជាដើម ដែល​មាន​តម្លៃចន្លោះ​ពី ១ម៉ឺនដុល្លារ ទៅ ២ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់