- 2018-10-19 09:40:25
- ព័ត៌មាន
ស្អែកកុំខាន! ទៅជួបជើងខ្លាំងIT លោក Mike លម្អិតពីចំណុចខ្វះខាតក្នុងវិស័យបច្ចេកវិទ្យាឌីជីថលកម្ពុជា
- 2018-10-19 09:40:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អែកកុំខាន! ទៅជួបជើងខ្លាំងIT លោក Mike លម្អិតពីចំណុចខ្វះខាតក្នុងវិស័យបច្ចេកវិទ្យាឌីជីថលកម្ពុជា
ចន្លោះមិនឃើញ
«បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននៅមានចន្លោះខ្វះខាត និងនៅឆ្ងាយពីស្តង់ដារអន្តរជាតិរបស់បណ្តាលប្រទេសអភិវឌ្ឍខ្លាំងដោយសារ Developer ខ្មែរយើងភាគច្រើនមើលរំលងTest Driven Deployment»។ នេះជាការលើកឡើងរបស់ លោក Mike Gartner ដែលជាប្រធាននាយកប្រតិបត្តិ (COO) នៃក្រុមហ៊ុន Sabay ដែលជាជើងខ្លាំងITមួយរូបមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ និងនៅពីក្រោយការរីកចម្រើនឆាប់រហ័សរបស់ក្រុមហ៊ុនឌីជីថល Sabay។
លោកបន្ថែមថា៖ «នៅ Sabay យើងប្រើប្រព័ន្ធស្តង់ដារអន្តរជាតិ Test Driven Deployment នេះឯង ដែលជាដំណោះស្រាយមួយជួយយើងបានច្រើនលើសលប់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស(coding) ហើយអាចធ្វើការបានលឿនលើ Programming។ តែគួរឲ្យស្តាយនៅកម្ពុជាភាគច្រើនមិនប្រើវិធីសាស្ត្រនេះទេ ដែលមានន័យថាយើងកំពុងខាតបង់ផលិតភាពការងារ និងពេលវេលាយ៉ាងច្រើន ធ្វើការងារមួយចំនួនដែលតាមពិតទៅយើងអាចធ្វើវាបានរហ័សជាងនេះ»។
លោកបន្តថា៖ «យើងក៏កំពុងប្រើ DevOps ដើម្បីជួយពន្លឿន និងសម្រេចការងារយើងឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ ជាក់ស្តែងយើងអាច Deploy កម្មវិធីថ្មីៗ បានច្រើន ក្នុង១ថ្ងៃដោយសារយើងមានប្រព័ន្ធ រត់ធ្វើតេស្តកូដដោយស្វ័យប្រវត្តិ។ ដូច្នេះហើយយើងចំណាយពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលខ្លះបើគ្មានកម្មវិធីនេះអាចត្រូវចំណាយពេលរាប់ថ្ងៃដើម្បីសម្រេចការងារមួយបាន អីចឹងហើយមានពេលវេលាច្រើនដើម្បីផ្ដោតលើកការបង្កើតគម្រោងថ្មីៗ ល្អៗថែមទៀត»។
ចង់ស្វែងយល់បន្ថែមពីចំណុចនេះ កុំខានឲ្យសោះ ទៅជួប Mike ដោយផ្ទាល់នៅ Barcamp ថ្ងៃសៅរ៍ វេលាម៉ោង ៤រសៀលស្អែកទាំងអស់គ្នា។
ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាណា!
ចុះឈ្មោះចូល៖ https://barcampasean2018.eventbrite.com/
ព័ត៌មានលម្អិត៖ 010 307575
អ៊ីម៉ែល៖ info@barcampcambodia.org
វេបសាយ៖ www.barcamp.asia៕