• 2018-10-18 06:22:22
  • ព័ត៌មាន

ឃឹម សុជាតិ ពីបុគ្គលិក ITធម្មតាម្នាក់ ក្លាយជាវិស្វករប្រព័ន្ធបច្ចេកវិទ្យាដ៏ជំនាញកាន់ Server ឲ្យក្រុមហ៊ុនឌីជីថលធំមួយ

  • 2018-10-18 06:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«រៀន IT ​បើ​មិន​សង្វាត​ប្រឹង​រក​បទសោធន៍​ការងារ​ទេ​ អាច​ពិបាក ​ទី១ រៀន​មិនចេះ​ពិត​ប្រាកដ ទី២ នឹង​ពិបាក​រក​ការងារ​ធ្វើ​បំផុត​ក្រោយ​បញ្ចប់​ការ​សិក្សា។ សម្រាប់​ខ្ញុំ​ ដោយ​សារ​តែ​បានចេញធ្វើការ​តាំង​ពីនៅរៀន​​ឆ្នាំ​ទី៣ ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់ច្បាស់​ពី​ដុង​ខ្លួនក្នុង​វិស័យនេះ នឹង​ប្រឹង​សម្រួច​វា​រហូតមាន​ការងារ​មួយ​ដែល​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​ធ្វើដូច​បច្ចុប្បន្ន​»។ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន​ វ័យ​ ៣០ឆ្នាំ ឃឹម សុជាតិ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេក​វិទ្យាព័ត៌មាន (Information Technology) នៅ​មហាវិទ្យា​ជាតិ​គ្រប់​គ្រង​ឆ្នាំ​២០១០ និង​សន្សំ​បាន​បទពិសោធន៍​រឹងមាំក្នុង​វិស័យ​ដ៏​ស្មុគស្មាញ​នេះ​ជាង១០ឆ្នាំ​ ហើយ​បច្ចុប្បន្ន​កំពុង​កាន់​ការ​ធំ​ក្នុង​មុខ​តំណែង​ វិស្វករប្រព័ន្ធ​បច្ចេកវិទ្យា (System Infrastructure) នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ Sabay Digital Corp

ចាប់​ផ្តើម​ការងារ​ដំបូង​ពី​បុគ្គលិក IT ធម្មតា​ម្នាក់​នៅ​ក្រុមហ៊ុន​មួយ​ សព្វ​ថ្ងៃ​ការងារ​សុជាតិ​ គឺ​មើល​ខុស​ត្រូវ​ត្រួតពិនិត្យ​ និង​ថែ​ទាំ Data Center និង server Infrastructure ទាំងមូល​ឲ្យក្រុមហ៊ុន​ Sabay ដោយ​​លោក​ត្រូវ​ត្រួត​ពិនិត្យ​ និង​ធានា​ថា​ប្រព័ន្ធ​ទាំង​នេះ​ដំណើរការ​បាន​ល្អជា​ប្រចាំ។ លោក​បញ្ជាក់​បន្ថែម​ថា៖ «គេ​មើល​មក​អាច​ថា​ខ្ញុំ​កំពុង​ធ្វើ​ការងារ​លំបាក រក​ពេល​ទំនេរ​គ្មាន តែ​ខ្ញុំ​ពេញ​ចិត្ត ព្រោះ​ការងារ​នេះ​ទាមទារ​ជំនាញ​ឯកទេស​មួយ​លើស​ពី​កម្រិត​ IT ធម្មតា​ធ្វើ​បាន ដែល​ខ្ញុំ​ខ្លួន​ឯង​យល់​ថានេះ​​ជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ»។

«មួយវិញ​ទៀត​ធ្វើ​ការ​ងារ​នៅ Sabay យើង​មាន​ក្រុម​ការងារ​រឹងមាំ និង​បរិយាកាស​ការងារ​ល្អ ហើយ​ខ្ញុំ​តែង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ Update ចំណេះ​ដឹង​ សម្រួច​ជំនាញ​ឲ្យ​កាន់​តែ​ប្រសើរ​ពី​មួយ​ពេល​ទៅ​មួយ​ពេល ដែល​នេះ​ក៏​ជា​កត្តា​ចម្បង​មួយ​ទៀត​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​នឹង​ការងារ​បច្ចុប្បន្ន»។

ចំពោះ​ការ​យល់​ឃើញ​របស់​យុវជន​មាន​ទេពកោសល្យ​រូប​នេះ ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​វិទ្យា​បច្ចុប្បន្ន​នៅ​កម្ពុជា​ លោក​ថា​​ពិត​ជា​រីកចម្រើនឆាប់រហ័ស​ ហើយ​កំពុង​ត្រូវ​ការ​​អ្នក​មាន​ជំនាញ​ខ្លាំង​បន្ថែម​ទៀត​ដើម្បីបំពេញការងារក្នុង​វិស័យ​នេះ។ ដូច្នេះ​លោកក៏​ឆ្លៀត​ណែ​នាំ​ឲ្យ​​អ្នក​ជំនាន់​ក្រោយ​ដែលកំពុង​រៀន​ ITទាំង​អស់​សូម​ចេះ​ចាប់​យក​ឱកាស​ផ្សេងៗ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​ថ្ងៃ​អនាគត កុំ​ទុក​ពេល​​ធ្វើ​រឿង​មិន​បាន​ការ ដោយ​គួរ​តែ​​​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​ ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ពីការវិវឌ្ឍនៃវិស័យ​ ITរបស់​ពិភលោក ​ សំខាន់​ត្រូវ​ចេះ​កំណត់​គោល​ដៅ​ជីវិត និងពង្រឹង​ជំនាញ​ឯកទេស​ខ្លួន​ឲ្យ​បាន​រឹង​មាំ​ដូច​ពាក្យ​ចាស់​ពោល​ថា​«ចេះប្រាកដ លុយរត់រក​»។

បើ​សិន​ប្រិយមិត្ត ចង់​ដឹង​​ពី​វិស័យ​ ឌីជីថល កាន់​តែ​ទូលំទូលាយ​ សូម​កុំ​ភ្លេច​​ចូល​រួម​កម្មវិធី Barcamp Asean 2018 ប្រធានបទ “Powering Your Future in Digital Era" នៅ​វិទ្យាស្ថាន ​បច្ចេកវិទ្យា​កម្ពុជា (សាលាតិចណូ) ​នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី ២០-២១ តុលា ២០១៨ ​នេះ។ ប្រជុំដោយ​វាគ្មិន ៧៥ រូបជាតិ​ និង​អន្តរជាតិ ចែករំលែកចំណេះដឹង​ប្រធានបទ ៨០ ខុសៗគ្នា​។

ពិសេស​ នៅ​ថ្ងៃ​សៅរ៍ ម៉ោង ៤ រសៀល លោក Mike Gartner ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ (COO) មាន​បទពិសោធន៍​យូរឆ្នាំ​នៃ​ក្រុមហ៊ុន Sabay នឹង​ធ្វើ​បទ​បង្ហាញ​​លើ​ប្រធានបទ Software Development and Deployment"។

ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា!

អត្ថបទ៖ ដេត លីដា

មតិយោបល់