- 2018-08-01 03:15:32
- ហាងឆេងផលិតផល
ហាងឆេង Highlander, Lexus, Prius ខុសពណ៌ ខុសឆ្នាំ តម្លៃខុសគ្នាប៉ុណ្ណា?
- 2018-08-01 03:15:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងឆេង Highlander, Lexus, Prius ខុសពណ៌ ខុសឆ្នាំ តម្លៃខុសគ្នាប៉ុណ្ណា?
ចន្លោះមិនឃើញ
កន្លងមក Sabay ធ្លាប់បានបង្ហាញពីតម្លៃឡានមួយទឹកមានគ្រប់ស៊េរីពេញនិយមប្រើនៅខ្មែរដែលមានលក់នៅតាមឃ្លាំងធំៗមួយចំនួន។
ដោយឡែកឡានមួយទឹកទាំងនោះអាចមានតម្លៃខុសគ្នាទៅតាមស៊េរីឆ្នាំ គុណភាព ពណ៌ និង Option ជាដើម។ សម្រាប់ឡានមួយទឹកដែលពេញនិយមទាំងនេះអាចមានតម្លៃខុសគ្នាច្រើនរហូតដល់ ២ ទៅ ៣ ០០០ ដុល្លារក៏មានសម្រាប់ស៊េរីឆ្នាំតែមួយដែលមាន Option និង ពណ៌ខុសគ្នា។
ចង់ដឹងច្បាស់មកមើលតម្លៃខុសគ្នារបស់ឡានមួយទឹក Lexus, Prius និងHighlander ខាងក្រោមនេះ៖
Lexus RX300
ស៊េរីឆ្នាំ ២០០០ ដល់ ២០០៣ ចំពោះតម្លៃ ខុសគ្នាប្រមាណជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពីពណ៌ស ទៅពណ៌ទឹកមាស និងប្រមាណជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពីពណ៌ទឹកមាស ទៅ ពណ៌ទឹកប្រាក់ សម្រាប់ស៊េរីឆ្នាំ គុណភាព និង Option តែមួយ។ ចំពោះពណ៌ខ្មៅ ក្រហម ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌សចន្លោះពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារ ។
និងមានតម្លៃខុសគ្នាប្រមាណជា ១ ០០០ ទៅ ២ ០០០ ដុល្លារ ពីប្រភេទប៉ុង (ប៉ុង១ អាចថ្លៃជាងប៉ុង២សម្រាប់ទិផ្សារស្រុកខ្មែរ)។
Lexus RX330
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៦ មានតម្លៃ ខុសគ្នាប្រមាណជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពីពណ៌ស ទៅពណ៌ទឹកមាស និងប្រមាណជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពីពណ៌ទឹកមាស ទៅ ពណ៌ទឹកប្រាក់ សម្រាប់ គុណភាព និងស៊េរីឆ្នាំតែមួយ។ ចំពោះពណ៌ខ្មៅ ក្រហម ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌សចន្លោះពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ ។ ចំពោះ Option នៅលើ RX330 នេះវិញមានតម្លៃខុសគ្នាប្រមាណជា ២ ០០០ ទៅ ៣ ០០០ ដុល្លារ ពី Base Option, Hafl Full និង Full Option។
Lexus RX400h
ស៊េរីឆ្នាំ ២០០៦ មានតម្លៃ ខុសគ្នាប្រមាណជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពីពណ៌ស ទៅពណ៌ទឹកមាស និងប្រមាណជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពីពណ៌ទឹកមាស ទៅ ពណ៌ទឹកប្រាក់ សម្រាប់ គុណភាព និងស៊េរីឆ្នាំតែមួយ។ ចំពោះពណ៌ខ្មៅ ក្រហម ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌សចន្លោះពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ។
ចំពោះ Option នៅលើ RX400h ឆ្នាំ ២០០៦ នេះវិញមានតម្លៃខុសគ្នាប្រមាណជា **២ ០០០ ទៅ ៣ ០០០ ដុល្លារ**ពី Base Option, Hafl Full និង Full Option។
Highlander
ស៊េរីឆ្នាំ ២០០១ ដល់ ២០០៤ មានតម្លៃ ខុសគ្នាប្រមាណជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពីពណ៌ស ទៅពណ៌ទឹកមាស និងប្រមាណជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពីពណ៌ទឹកមាស ទៅ ពណ៌ទឹកប្រាក់ សម្រាប់ គុណភាព និងស៊េរីឆ្នាំតែមួយ។ ចំពោះពណ៌ខ្មៅ ក្រហម ស្លែ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកប្រាក។
ចំពោះ Option នៅលើឡាន Highlander នេះវិញមានតម្លៃខុសគ្នាពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ សម្រាប់ម៉ាស៊ីន ប្រភេទប៉ុង និង Base, Limited និង Full Option។
ឡាន Prius ប្រភែទ Option និងពណ៌ពេញនិយមចាប់ពីស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកមាសចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ ។
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកមាសចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ ។
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកមាសចន្លោះពី ៤០០ ទៅ ១ ០០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌ស ចន្លោះ ពី ៩០០ ទៅ ១ ៥០០ ដុល្លារ។
ចំពោះ Option នៅលើស៊េរីឡាន Prius នេះវិញមានតម្លៃខុសគ្នាប្រមាណជា ៥០០ ទៅ ១ ០០០ ដុល្លារ ពី Base Option, Hafl Full និង Full Option។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
បញ្ជាក់៖ តម្លៃគិតជាមធ្យមអាចខ្ពស់ ឬទាបជាងនេះបន្តិចបន្តួចដោយផ្អែកលើទីផ្សារឡានមួយទឹកក្នុងស្រុក។
ចុចអានបន្ត៖