• 2024-02-15 09:22:43
  • គន្លឹះ

ពេលណា គួរបើកឬបិទ ប៊ូតុងខ្យល់​ដែល​មាន​សញ្ញាព្រួញវិលជុំ​នេះ?

  • 2024-02-15 09:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ភាគច្រើន​បំផុត គឺសុទ្ធតែមកជាមួយ​ប៊ូតុង​ខ្យល់​ដែល​មានសញ្ញាព្រួញ​វិលជុំ​ ដើម្បី​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ។

មុខងារ​ប៊ូតុងនេះ នៅពេល​យើងចុចបើក ​គឺ​ប្រើប្រាស់​សម្រាប់​លំហូរខ្យល់​ក្នុងកាប៊ីនវិលជុំ តែនៅពេលយើងបិទ វា​នឹងទាញ​យកខ្យល់ពីខាង​ក្រៅ​ចូលមកក្នុងវិញ។ ដូច្នេះ តើ​លោកអ្នកគួរបើក ឬបិទប៊ូតុងខ្យល់នេះ នៅពេលណា ឬក្នុងស្ថានភាព​ណាខ្លះ?

១. ស្ថានភាព​ដែលគួរបើកប៊ូតុងខ្យល់នេះ

  • ពេល​បើកម៉ាស៊ីនត្រជាក់ ដើម្បី​ឱ្យវា​ឆាប់ត្រជាក់​ក្នុងកាប៊ីន។

  • ពេល​បើកបរ​ក្នុងទីប្រជុំជន និងកន្លែង​ដែលមានការកកស្ទះ ដើម្បីកុំឱ្យមាន​ផ្សែងពុលចូលក្នុងកាប៊ីនរថយន្ត។

  • ការពារ​កុំឱ្យមានក្លិន​ស្អុយ ក្លិនផ្សែង ឬក្លិនណាដែលមិនល្អចូលមកក្នុងកាប៊ីន។

  • ជួយ​សន្សំសំចៃសាំង ព្រោះ​វាជួយដល់​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់ ជាពិសេស​គឺ​ក្នុងអាកាសធាតុក្តៅ។

២. ស្ថានភាព​ដែលគួរបិទប៊ូតុងខ្យល់នេះ ដើម្បីទាញយកខ្យល់ពីខាងក្រៅ

  • ពេល​បើកតាមផ្លូវក្រៅក្រុងស្រឡះល្អ និងមានខ្យល់អាកាសល្អ។

  • បង្កើនអុកស៊ីសែនក្នុងកាប៊ីន ព្រោះវា​នឹង​ជួយឱ្យ​អ្នកបើកបរ និងអ្នករួម​ដំណើរ ស្រូប​អុកស៊ីសែន​គ្រប់គ្រាន់ កាត់បន្ថយការងងុយគេង និងការពុល។

  • ជួយ​សម្អាតអ័ព្ទ​ចេញពីកញ្ចក់រថយន្តបានលឿន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់