• 2019-12-20 06:19:34
  • ព័ត៌មាន

ចំណេញលុយរហូតដល់ ៣ ០០០ រៀល ហៅកង់បី តាមសេវាកម្ម Zelo

  • 2019-12-20 06:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​Zelo Taxi គឺ​ជា​សេវាកម្ម​ហៅ​តាក់ស៊ី​តាម​ទូរសព្ទ​ដ៏​ថ្មី​ថ្មោង​ ដែល​ទើប​បើក​ដំណើរ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​នៅ​ប្រទេស​កម្ពុជា ហើយ​​ក្រៅ​ពី​មាន​សេវា​កម្ម​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​ កាល​ពី​ដើម​ខែ​នេះ​ក្រុមហ៊ុន​បាន​បន្ត​ពង្រីក​សេវាកម្ម​ដល់​ខេត្ត​សៀមរាប​ផង​ដែរ​។

Zelo Taxi ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ ហើយ​វា​មាន​មុខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​មួយ គឺ​ការ​កំណត់​ទីតាំង​ឈប់។ នៅ​ពេល​ដែល​ជ្រើស​រើស​​មធ្យោបាយ (មាន​ម៉ូតូ​កង់​បី, រម៉ក​កង់​បី, រថយន្ត) ​ធ្វើ​ដំណើរ​រួច អ្នក​អាច​កំណត់​ទីតាំង​ដែល​ត្រូវ​ឈប់ រួច​ប្រព័ន្ធ​នឹង​បង្ហាញ​អំពី​កម្រៃ​នៃ​ការ​ធ្វើ​ដំណើរ​​របស់​អ្នក​ច្បាស់ៗ​តែ​ម្ដង។

រឹត​តែ​ពិសេស សម្រាប់​ខែ​ធ្នូ​នេះ Zelo Taxi មាន​ផ្ដល់​ជូន​ការ​បញ្ចុះ​​តម្លៃ ៣៥% ដែល​​អាច​ទទួល​បាន​ដល់ ៣០០០ រៀល​ឯណោះ សម្រាប់​អ្នក​ប្រើ​ប្រាស់​ Pin Dropoff ដែល​ជា​ការ​​កំណត់​ទីតាំង​ត្រូវ​ឈប់។ ​

ដើម្បី​​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ចាប់​ផ្ដើម​ដំឡើង​កម្មវិធី Zelo Taxi នា​ពេល​នេះ ៖ សម្រាប់ iOS | សម្រាប់ Android

អត្ថបទ៖ សុខហេង

មតិយោបល់