- 2019-01-28 03:05:00
- ព័ត៌មាន
សង្ស័យ Apple ចង់បញ្ចេញ iPad ធូរថ្លៃ ៦ ម៉ូដែលនាពាក់កណ្ដាលឆ្នាំនេះ
- 2019-01-28 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ស័យ Apple ចង់បញ្ចេញ iPad ធូរថ្លៃ ៦ ម៉ូដែលនាពាក់កណ្ដាលឆ្នាំនេះ
ចន្លោះមិនឃើញ
បើតាមរបាយការណ៍របស់ MySmartPrice's Discovery ក្រុមហ៊ុមផ្លែប៉ោម Apple របស់អាមេរិក អាចនឹងបញ្ចេញឧបករណ៍អេឡិចត្រូនិកថ្មីរបស់ខ្លួនចំនួន ៦ ម៉ូដែល ដែលមានលេខ A2123, A2124, A2153, A2154, A2133 និង A2152 ដែលគេសង្ស័យថាជាលេខកូដរបស់ iPad ៩,៧ អ៊ីញធុនកណ្ដាលដែលមានតម្លៃទាប និង iPad Mini ដែលខកខានចេញតាំងពីឆ្នាំ ២០១៥ មកនោះ។
ការបែកធ្លាយចេញលេខកូដ iPad ស៊េរីថ្មីទាំងនេះ ដោយសារតែ Apple បានដាក់ពាក្យស្នើសុំទៅគណៈកម្មការសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី និងអឺរ៉ុប Eurasian Economic Commsion (EEC) ដើម្បីទទួលសិទ្ធិក្នុងការចរាចរណ៍ឧបករណ៍របស់ខ្លួននេះ ដែលសង្ស័យថានឹងត្រូវចេញលក់នាពាក់កណ្ដាលឆ្នាំនេះ។ លើសពីនេះទៅទៀត គេក៏បានទទួលដំណឹងមកថា iPad ទាំង ៦ ម៉ូដែលនេះ មានមួយជា iPad តម្លៃធូរថ្លៃ ដែលស្នងពី iPad ៩,៧ អ៊ីញឆ្នាំមុន តែលើកនេះ វាអាចមានទំហំដល់ទៅ ១០ អ៊ីញជាង។
បន្ថែមពីលើពាក្យចចាមអារ៉ាមទាំងនេះ លោក Ming-Chi Kuo អ្នកវិភាគ ដែលទស្សន៍ទាយពីផលិតផលថ្មី Apple ដែលត្រូវសឹងតែទាំងអស់នោះក៏បានលើកឡើងតាំងតែពីខែតុលាឆ្នាំ ២០១៨ ថា iPad Mini 5 ដែលនឹងស្នង iPad Mini 4 ពីឆ្នាំ ២០១៥ នោះ នឹងចេញនាដើមឆ្នាំ ២០១៩ នេះ។
សូមបញ្ជាក់ផងដែរថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើន អំពីផលិតផលថ្មីរបស់ Apple ទាំងម៉ូដែលសម្រាប់ស្នងសិស្សច្បងចាស់ និងផលិតផលថ្មី ដែលមិនទាន់ធ្លាប់ចេញលក់សោះ មានដូចជា កាសឥតខ្សែ AirPods 2, ឆ្នាំងសាកមិនប្រើខ្សែ AirPower ហើយពេលនេះគឺ iPad ធុនកណ្ដាល និង iPad Mini ថ្មី។
ចុចអាន៖