- 2017-12-12 01:45:03
- ព័ត៌មាន
មិនមែនពីរគ្រាប់ដូចមុន Huawei P11 នឹងបំពាក់កាមេរ៉ាដល់ ៣ គ្រាប់ ទំហំ 40MP
- 2017-12-12 01:45:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនពីរគ្រាប់ដូចមុន Huawei P11 នឹងបំពាក់កាមេរ៉ាដល់ ៣ គ្រាប់ ទំហំ 40MP
ចន្លោះមិនឃើញ
ប្រភពពី Evan Blass បានទស្សន៍ទាយទុកជាមុនត្រកូល P ជំនាន់ក្រោយរបស់ក្រុមហ៊ុន Huawei នឹងបំពាក់នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ទំហំ 40MP គាំទ្រមុខងារ Hybrid Zoom ដល់ទៅ 5x។ ត្រូវបានគេជឿថាជាម៉ូដែល P11 ដែលគ្រាប់កាមេរ៉ាទាំងនោះ អាចជួយឲ្យផ្ដិតយកពន្លឺបានជិត ១០០ ភាគរយ នៅលក្ខខណ្ឌពន្លឺស្រអាប់ បន្សំជំនួយការឆ្លាតវៃ AI បូករួមបន្ទះឈីបជំនាន់ Krin 970 ជំរុញសមត្ថភាពម៉ាស៊ីនឲ្យកាន់តែខ្លាំង។
កាមេរ៉ាមុខនឹងមានទំហំ 24MP អាចថត Portrait ដូចកាមេរ៉ាក្រោយ ដែលវាត្រូវបានសហការផលិតរវាងក្រុមហ៊ុន Huawei និង Leica។ បំពាក់អេក្រង់ ៦ អ៊ីញ TFT LCD ផ្គត់ផ្គង់ដោយ SAMSUNG នូវកម្រិត 2244x1080 ភីកសែល (អាចមានអេក្រង់ផ្ទៃពេញ) ដំណើរការលើ Android 8.0 Oreo សម្របផ្ទៃ EMUI 8.0.1 និងមានមុខងារពិសេសមួយទៀតចម្លងពី Mate 10/10 Pro ឲ្យឈ្មោះ Easy Projection ដែលអាចគាំទ្រការបញ្ជា Desktop ឆ្លងកាត់ទូរសព្ទបាន។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: