• 2017-12-06 04:30:58
  • ព័ត៌មាន

BMW G310 R ដាក់​លក់​នៅ​ថៃ តម្លៃ​ចង់​ស្មើ​ឡាន​មួយ​គ្រឿង​នៅ​ខ្មែរ

  • 2017-12-06 04:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ G310R ស៊េរី​ឆ្នាំ ២០១៧ ដែល​ជា​ម៉ូតូ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន BMW ដាក់​លក់​ក្នុង​​តម្លៃ​​ប្រមាណ​ជា ៦ ០០០ ដុល្លារ​​បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​ម៉ូតូ-រថយន្ត​នៅ​ប្រទេស​ថៃ​​​​។

ម៉ូតូ​រាង​ឡូយ​នេះ មាន​បំពាក់​ម៉ាស៊ីន​​​​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ទំហំ​ ៣១៣ សេសេ អាច​ផ្ដល់​កម្លាំង​បាន​ ៣៤​សេះ​ អាច​រត់​បាន​ល្បឿន​អតិបរមា​ត្រឹម​ ១៤៤,៨៤ គ.ម/ម៉ មាន​ទម្ងន់​ ១៥៨,៥​គ.ក​។ ស៊ុម​របស់​ម៉ូតូ​ផលិត​ពី​ដែក​ថែប និង​ស៊ីប្រេង​ប្រមាណ​ ២,៧៧​លីត្រ​ សម្រាប់​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ និង​មាន​បំពាក់​ប្រព័ន្ធ​ប្រាំង​ ABS ជា​លក្ខណៈ​ស្តង់ដារ។

ម៉ូតូ​ធំ BMW G310 R ជា​ការ​​ចូល​រួម​​សហការ​ផលិត​រវាង​ក្រុមហ៊ុន​ TVS របស់​ឥណ្ឌា​ ជា​មួយ​នឹង​ក្រុមហ៊ុន​ BMW ផ្ទាល់​ហើយ​តម្លៃ​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​ខ្ទង់ ១៩៩ ០០០ បាត​ស្មើ​នឹង ៦ ០០០ ដុល្លារ។ តម្លៃ​នេះ​បើ​ធៀប​ទៅ​នឹង​តម្លៃ​រថយន្ត​ លក់​នៅ​ប្រទេស​កម្ពុជា អាច​ទិញបាន​រថយន្ត Kia Morning ស៊េរី​ឆ្នាំ ២០០៥ ឬ Camry ឆ្លាម/បាឡែន​មួយ​គ្រឿង​​​យ៉ាង​ឡូយ​។

Kia Morning ឆ្នាំ ២០០៥ ថ្លៃ​ប្រហែល ៦ ៥០០$

យ៉ាងណា​មិញ​ចំពោះ​ទីផ្សារ​ក្នុង​ស្រុក ម៉ូតូ​ធំ BMW G310 R នៅ​មិន​ទាន់​ឃើញ​មាន​លក់​នៅ​ឡើយ​ក្រុមការងារ Sabay នឹង​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ជូន​ប្រិយមិត្ត​ប្រសិន​បើ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា៕

BMW G310 R កំពុង​តាំង​បង្ហាញ​ក្នុង​កម្មវិធី MotorExpo 2017

អាន​បន្ត​៖

អត្ថបទ៖ រក្សា

មតិយោបល់