• 2017-12-06 03:32:51
  • ព័ត៌មាន

Mazda ប្រកាស​បញ្ចេញ​បច្ចេកវិទ្យា SkyActive បំពាក់​លើ​រថយន្ត​ស៊េរី​ក្រោយៗ

  • 2017-12-06 03:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Mazda បាន​ណែនាំ​ពី​បច្ចេកវិទ្យា​ SkyActive ជំនាន់​ចុងក្រោយ សម្រាប់​បំពាក់​លើ​រថយន្ត​លក្ខណៈ​គ្រួសារ​។

លោក Susumu niinai អ្នក​គ្រប់គ្រង​ទូទៅ​ការិយាល័យ​ផ្នែកអាជីវកម្ម​របស់​ Mazda ប្រចាំ​តំបន់​អាស៊ាន បាន​ធ្វើ​សន្និសីទ​កាល​ពី​រសៀល​ម្សិលមិញ​នេះ​ ដើម្បី​បង្ហាញ​ពី​របក​គំហើញ​នៃ​​បច្ចេកវិទ្យា​​ SkyActive ដែលនឹង​បំពាក់លើ​រថយន្ត​ស៊េរី​ក្រោយៗ​របស់ Mazda។

លោក​​​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា SkyActive ជំនាន់​ថ្មី​ ធ្វើ​ឲ្យ​រថយន្ត​​មាន​សន្ទុះ​ខ្លាំង កាត់​បន្ថយ​ការ​​បញ្ចេញ​ជាតិ​ពុល​ទៅ​បរិយាកាស។ បច្ចេកវិទ្យា​នេះ ក៏​ផ្ដោត​លើ​ការ​រចនា​លើ​តួ​រថយន្ត​ទាំង​មូល​ដូចជា​កម្លាំង​ម៉ាស៊ីន រូបរាង និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ បើ​ធៀប​ស៊េរី​រថយន្ត​បែប​លក្ខណៈ​គ្រួសារ​ដទៃ​ទៀត។

បច្ចេកវិទ្យា SKYACTIV បានបំពាក់ជាមួយរថយន្ត Mazda ជាច្រើនម៉ូដែល​ដូចជា Mazda MX-5, Mazda 2, Mazda 3, Mazda 6, Mazda CX-5, Mazda CX-9 & Mazda CX-3 ។

បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរចំពោះភាពរហ័ស​ជាមួយ​ការ​បើកបរ និង​ចំណាយសាំងតិច។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់