• 2017-11-21 02:27:07
  • ព័ត៌មាន

ប្រាក់ខែ​ច្រើន មិន​ខ្វះការងារ​ អាច​បើក​រកស៊ី​​ខ្លួន​ឯង​បាន​ទៀត​ មាន​ជំនាញ​ណា​ល្អ​ជាង​ហ្នឹង​ទៀត

  • 2017-11-21 02:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញ​ជួសជុល​រថយន្ត​​​ ជាជំនាញ​មួយ​ដែល​កំពុង​មាន​សក្ដានុពល​នា​ពេល​បច្ចុប្បន្ន​បើ​តាម​ប្រសាសន៍​របស់​ លោក គ្រូ សិម សុរិន្ទ ជា​នាយក​សាលា​បច្ចេកទេស​ជួស​ជុល​រថយន្ត​ JVC បាន​ប្រាប់ Sabay ថា​បច្ចុប្បន្ន​ជំនាញ​នេះ​ពុំ​សូវ​មាន​សិស្ស​​រៀន​ច្រើន​ទេ​ពីព្រោះ​ត្រូវការ​មាន​ការ​តស៊ូ​អត់​ធ្មត់​ព្យាយាម​ប្រើ​កម្លាំង​និង​ប្រឡាក់​ដៃជើង​លោកគ្រូ​ចង់​ឲ្យ​មាន​អ្នក​រៀន​ជំនាញ​នេះ​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​បំពេញ​តម្រូវ​ការ​ការងារ​នា​ពេល​បច្ចុប្បន្ន។

ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​យុវវ័យ​គួរ​សម្រេចចិត្ត​រៀន​ជំនាញ​នេះ៖

តម្រូវការ​ការងារ​ពេល​បច្ចុប្បន្ន​

ស្រប​ពេល​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មានការ​កើន​ឡើង ជា​ពិសេស​រថយន្ត​មួយ​ទឹក​ព្រោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ដែល​អ្នក​មាន​ជីវភាព​មធ្យម​អាច​ទិញ​ប្រើ​ប្រាស់​បាន តែ​ក៏​មាន​បញ្ហា​ខូច​ជា​ញឹកញយ​ផង​ដែរ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​បើក​ការ៉ាស់​ជួស​ជុល​រថយន្ត​ជាច្រើន​ហើយ​ក៏​ត្រូវ​ការ​អ្នក​មាន​ជំនាញ​ជួស​ជុល​និង​ថែ​ទាំ​រថយន្ត​មក​ធ្វើ​ការ​ច្រើន​ផង​ដែរ។​​​​​​​​

អាច​បើក​ជា​មុខរបរ​ផ្ទាល់ខ្លួន​បាន

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​រថយន្ត​រួច​អ្នក​ដែល​មាន​ជំនាញ​នេះ​ច្បាស់​លាស់ និង​មាន​លទ្ធភាព​គ្រប់​គ្រាន់ មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ក៏​អាច​បើក​ជា​ការ៉ាស់​ជួសជុល​រថយន្ត​ផ្ទាល់​ខ្លួន​ដើម្បី​រក​ស៊ី។​

ក្លាយ​ជា​គ្រូ​ជំនាញ​ផ្នែក​រថយន្ត​ពិត​ប្រាកដ

អ្នក​ដែល​មាន​ជំនាញ​រថយន្ត​ផ្នែក​ណាមួយ​ពិត​ប្រាកដ​​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​គ្រូ​បណ្ដោះ​បណ្ដាល​ជំនាញ​នេះ​នៅ​តាម​​​សាលា វិទ្យា​ស្ថាន​ដែល​បាន​បើក​បង្រៀន​ជំនាញ​ជួសជុល​រថយន្ត​ផង​ដែរ។

មិន​ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ​ក៏​អាច​រៀន​បាន

រៀន​ជំនាញ​ជួស​ជុល​រថយន្ត មិន​ចាំ​​បាច់​ចេះ​អក្សរ​ឬ​រៀន​ចប់​ថ្នាក់​ទី​១២ ក៏​អាច​រៀន​បាន​ដែរ​គឺ​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​ការ​ព្យាយាម​ព្រោះ​ថា​ជា​ជាង​ជួសជុល​រថយន្ត​ត្រូវ​ប្រើ​កម្លាំង​ប្រឡាក់​ប្រេង​មិន​សូវ​ស្អាត​ឡើយ។

មាន​ឱកាស​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ធំៗ​ទទួល​បាន​ប្រាក់​ខែ​ច្រើន

ក្រៅ​ពី​ធ្វើ​ការ​តាម​ការ៉ាស ឬ​បើក​ជា​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​ក៏​អាច​​​ក្លាយ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​រថយន្ត​ធំៗ​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន លើស​បី​នេះ​ក៏​​មាន​ឱកាស​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់