• 2017-11-11 08:07:37
  • ព័ត៌មាន

Nokia 2 សាក​តែ​ម្តង លេង​ម៉ា​ឆ្អែត

  • 2017-11-11 08:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia បាន​ចេញ​លក់​ទូរសព្ទស៊េរី​ថ្មី ដោយ​បាន​ចាប់ផ្តើម​​បោះ​លក់​តាម​​បណ្តា​ហាងនានាពីរ​បី​ថ្ងៃ​មុន​នេះ​។ ម៉ូដែល​ថ្មី​នោះ​គឺ ​Nokia 2 ជា​ទូរសព្ទ​ដែល​រចនា​ឡើង តម្រូវចិត្ត​អ្នក​ចូលចិត្ត​លេង​ទូរសព្ទ​យូរៗ ដែល​​​ធុញ​ទ្រាន់​ការ​សាក​ថ្ម​ញឹក។

ការ​រចនា​រូបរាង​ខាង​ក្រៅ​មិន​ប៉ុន្មាន​ទេ ប៉ុន្តែ​​ទូរសព្ទ​នេះ​ថ្ពក់​ចិត្ត​អ្នក​ប្រើប្រាស់​ដោយសារ​សមត្ថភាព​កាន់​ថ្ម​មិន​ធម្មតា​របស់​វា។

អ្នក​នាង ស្រី អូន ម្ចាស់ហាង​ទូរសព្ទ​ស្រី​អូន​ម្តុំ​គីរីម្យ​បាន​ប្រាប់​ថា សមត្ថភាព​កាន់​ថ្ម​ខ្លាំងរបស់​ Nokia 2 អាច​និយាយ​បាន​ថា​គួរ​ឲ្យ​ចាប់អារម្មណ៍​ ប៉ុន្តែ​តម្លៃ​ក៏​ប្រជែង​ស៊េរី​ធុន​ល្មមៗ​មួយ​ចំនួន​ទៀត​​ដូចជា Y32 របស់ Huawei ជា​ដើម។

ម៉ូ​ឌែ​ល Nokia 2 មិន​ត្រឹមតែ​មាន​ថា​ម​ពល​ថ្ម​ខ្ពស់​ដល់​ទៅ 4100 mAh វា​បំពាក់​ដោយ​អេក្រង់​ទំ​ហំ 5 អ៊ី​ញ ប្រភេទ LTPS LCD HD display។ ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​មាន​មុខងារ automatic scene detection និង auto focus​។ រីឯ​កាមេរ៉ា​ខាងមុខ​ទំហំ 5MP។

អ្នក​នឹង​ទទួលបាន​ទំហំ​ផ្ទុក​សម្រាប់​រូបភាព​តាម​ដែល​អ្នក​ចង់បាន​ទៅក្នុង​memory card slot និង​ទំហំ​ផ្ទុក​រូបភាព និង​វីដេអូ​ឥត​ដែន​កំណត់​ទៅក្នុង Google Photos​។

​ដំណើរការ​ជាមួយនឹង​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android Nougat និង Android Oreo ready អាច​ឲ្យ Nokia 2 ទទួលបាន​បច្ចុប្បន្នភាព​សុវត្ថិភាព​សុវត្ថិភាព​ប្រចាំខែ ជាមួយនឹង​មុខងារ​ដ៏​វៃឆ្លាត​ដូចជា Google Assistant​។

លោក Juho Sarvikas ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global ឲ្យ​ដឹង​ថា គ្រប់​ផ្នែក​ទាំងអស់ Nokia 2 រាប់​ចាប់​ពី display ទៅ​ដល់​ថាមពល​ថ្ម ពី chipset ទៅ​ដល់​ការ​រចនា​ប្រព័ន្ធ​ខាងក្នុង ត្រូវ​ផលិត​ឡើង​ឲ្យ​ស៊ី​ថាមពល​តិច​បំផុត​ពី​បន្ទះ​ថ្ម​ដ៏​ធំ​មួយ ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ស្មាតហ្វូន​នេះ​កាន់​ថ្ម​បាន​យូរ។

ជាមួយ​ថា​ម​ពល​ថ្ម​ដែល​កាន់​បានយូរ​រហូតដល់​ទៅ 2 ​ថ្ងៃ ទូរ​សព្ទ​ដៃ​ថ្មី​ម៉ូដែល​ Nokia 2 ត្រូវបាន​ផលិតឡើង ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើ​បានយូរ មិន​ងាយ​អស់​ថ្ម ខុសប្លែក​ពី​ទូរ​ស​ព្ទ​ដទៃទៀ​ត ដែល​ត្រូវកា​រសាក​ថ្មជា​ញឹកញាប់​។

Nokia គឺជា​ប្រភេទ​ទូរសព្ទ​ដែល​ល្បី​ឈ្មោះ​ជា​យូរ​មក​ហើយ ចំពោះ​សមត្ថភាព​ធន់ រឹងមាំ។ លក្ខណៈ​ពិសេស​នៃបច្ចេកវិទ្យា របស់ Nokia 2

  • CPU: Qualcomm® Snapdragon™ Mobile Platform

  • ប្រព័ន្ធ​ប្រតិបត្តិការ: Android Nougat

  • RAM: RAM 1GB DDR3

  • ទំហំ​ផ្ទុក: 8GB (អាច​ថែម​មេម៉ូរី​ក្រៅ​បាន​ហូត​ដល់ទៅ 128GB ជាមួយ​កាត MicroSD)

  • អេក្រង់: 5.0 "HD 1280 x 720 LTPS LCD, In-Cell Touch, Corning® Gorilla® Glass 3

  • កាមេរ៉ា:

    -កាមេរ៉ា​ខាងក្រោយ: 8MP ជាមួយ LED flash

    -កាមេរ៉ា​ខាងមុខ: 5MP fixed focus

  • ថ្ម: 4100 mAh

ម៉ូឌែល Nokia 2 តម្លៃ​តាម​ហាង​នានា​ប្រហែល​ ១០៩ ដុល្លារ​អាមេរិក

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់