
- 2017-11-11 00:00:00
- ព័ត៌មាន
ចេញហើយលទ្ធផលប្រជែង iPhone X នឹងកាមេរ៉ា ៣ ពាន់ដុល្លារ
- 2017-11-11 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយលទ្ធផលប្រជែង iPhone X នឹងកាមេរ៉ា ៣ ពាន់ដុល្លារ
ចន្លោះមិនឃើញ
iPhone X ទើបរកឃើញថាទទួលបាន ១០២ ពិន្ទុ ដែលកំពុងក្ដាប់តំណែងជាស្មាតហ្វូនកាមេរ៉ាថតរូបខ្លាំងជាងគេសម្រាប់ទីផ្សារបច្ចុប្បន្ន ខណៈពិន្ទុថតវីដេអូមានត្រឹម ៨៩។
ទន្ទឹមនោះ គណនីបណ្ដាញសង្គមវីដេអូ YouTube អ្នកថតរូបដ៏ល្បី Fstoppers បានធ្វើការដាក់សាកល្បងនូវសមត្ថភាពថតវីដេអូកម្រិត 4k និងទម្រង់ផ្សេងរបស់ iPhone X ដែលមានតម្លៃប្រមាណ ១ ០០០ ដុល្លារជាមួយនឹងកាមេរ៉ា Panasonic GH5 តម្លៃប្រមាណ ៣ ០០០ ដុល្លារ (គិតទាំង Lens 8-18mm)។
ជាលទ្ធផល សម្រាប់ការថតនៅកន្លែងមានពន្លឺគ្រប់គ្រាន់ គុណភាពវីដេអូរវាងកាមេរ៉ា និងស្មាតហ្វូនទាំងពីរខាងលើនេះ គឺប្រហាក់ប្រហែលគ្នា ហើយកាន់តែមិនសរសើរមិនបានជានូវមុខងាររក្សាលំនឹងវីដេអូនៃឧបករណ៍ទាំងពីរ។
ដោយឡែក សម្រាប់ថតនៅទីតាំងងងឹត កាមេរ៉ា Panasonic GH5 គឺស៊ីដាច់កាមេរ៉ាវីដេអូរបស់ iPhone X តែម្ដង ខណៈ GH5 មិនឡើងគ្រាប់ចុចៗ (Noise) ច្រើនដូច iPhone X៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖