• 2017-11-08 08:58:49
  • ព័ត៌មាន

Sokhakrom ឈ្នះ​ពាន​ម្ដង ៣ ក្នុង​កម្មវិធី Cambodia Rice Bowl Startup Awards

  • 2017-11-08 08:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodia Rice Bowl Startup Awards ទើប​នឹង​រក​ឃើញ​ជយលាភី​តាម​ផ្នែក​នីមួយៗ កាល​ពី​ម្សិលមិញ ដោយ​ក្នុង​នោះ​កម្មវិធី សុខក្រម បាន​ឈ្នះ​ពាន​ដល់​ទៅ ៣ ក្នុង​ចំណោម​ជយលាភី​ដទៃ​ទៀត។

លោក សុខ សុភមង្គល ជា​សហស្ថាបនិក​កម្មវិធី សុខក្រម ជា​កម្មវិធី​ផ្ដល់​ចំណេះ​ដឹង​​តំហែ​ទាំ​សុខភាព និង​ព័ត៌មាន​សុខភាព​ផ្សេងៗ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ចំនួន​មួយ​គឺ​ពាន Founder of the Year ឯ​កម្មវិធី​សុខក្រម ឈ្នះ​ពាន​ពីរ​គឺ Best Startup of the Year និង Best Life Sciences / Medtech Startup។

ដោយ​ឡែក​ជយ​លាភី​ដទៃ​ទៀត​ក្នុង​កម្មវិធី Cambodia Rice Bowl Startup Awards មាន​ដូច​ជា៖

  • Best Newcomer និង Best Social Impact Startup បាន​ទៅ​លើ​កម្មវិធី DoyDoy DoyDoy គឺ​ជា startup ​ថ្មី​មួយ ផ្តោត​លើ​សម្ភារៈ​ក្មេង​លេង សម្រាប់​អប់រំ អភិវឌ្ឍន៍​ជំនាញ STEM, ការ​ច្នៃប្រឌិត និង​ការអភិវឌ្ឍ​ខួរក្បាល​។

  • Best Smart City Solution Startup បាន​ទៅ​លើ​ក្រុម Cdev Tec ជា​ក្រុម​ដែល​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ Start-up product តាម​រយៈ​វិបសាយ​​ ​និង​កម្មវិធី​ទូរសព្ទ​ដោយ​មិន​រក​ប្រាក់​ចំណេញ​ជា​ទម្រង់ (Crowdfunding platform)

  • Best E-Commerce / Supply Chain Startup បាន​ទៅ​លើ​កម្មវិធី Tesjor ជា​កម្មវិធី​ជួយ​ប្រជាជន​ក្នុង​ការ​ស្វែង​រក​ហាង​អាហារ និង​ភោជនីយដ្ឋាន​ជាមួយ​ការ​ផ្សព្វផ្សាយ និង​ការ​បញ្ចុះ​តម្លៃ។​

  • Best Healthy Lifestyle Tech Startup បាន​ទៅ​លើ​ក្រុម​ DirexPlay ដែល​បង្កើត​ហ្គេម​ក្នុង​ស្រុក​ដ៏​ល្បី​ឈ្មោះ Jailbreak អាច​លេង​បាន​នៅ​ស្មាតហ្វូន​។

  • Best Fintech Startup បាន​ទៅ​លើ​កម្មវិធី​ PayGo​ ដែល​ជា​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ ដូច​ជា​ MasterCard សិប្បនិមិត្ត​​ដោយ​មិនគិតថ្លៃ សម្រាប់​ការ​ទិញ​ឥវ៉ាន់​អនឡាញ។

  • Best Deeptech / AI / Big Data Startup បាន​ទៅ​លើ​កម្មវិធី MotionsCloud ដែល​ជា​កម្មវិធី​រួម​បញ្ចូល​គ្នាតែ​មួយ​​និង AI solution ដើម្បី​កាត់បន្ថយ​ពេលវេលា​ដែល​ចំណាយ​លើ​ពាក្យ​បណ្តឹង​ទាមទារ​សំណង

  • Best Coworking Space បាន​ទៅ​លើ​ Emerald Hub ដែល​ជា​កន្លែង​សម្រាប់​សិស្ស​ឬ​និស្សិត​ និង​សហគ្រិន​វ័យ​ក្មេង​ធ្វើការ​ងារ និង​​ចែក​រំលែក​បទ​ពិសោធន៍​នានា​ពី​គម្រោង Start up។

រំឭក​ដែរ​ថា បេក្ខជន និង​បេក្ខនារី​ចំនួន​ ៨ ក្រុម​ដែល​ដណ្តើម​បានជយលាភី​នៅ​ក្នុង​ប្រទេស​កម្ពុជា(កម្មវិធី Cambodia Rice Bowl Startup Awards 2017) នឹង​ត្រូវ​ត្រៀមខ្លួន ទៅ​ប្រកួត​​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទៅ ១២ និង ១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។

ប្រសិន​បើ​​​​ជាប់​ចំណាត់​ថ្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី (ASIAN Rice Bowl Startup 2017) ទៀត​នោះ ពួក​គាត់​នឹង​បាន​ទៅ​ប្រកួត​លក្ខណៈ​ពិភពលោក ដែល​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ប្រទេស​ចិន​ក្នុង​ខែ​មីនា ឆ្នាំ២០១៨ ទៀត​ផង។

កម្មវិធី Cambodia Rice Bowl Startup Awards 2017 បង្កើត​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ស្នាដៃ​បេក្ខជន និង​បេក្ខនារី​នៅ​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង និស្សិត​ក្នុង​តំបន់​អាស៊ាន។

ឯ​កម្មវិធី​ពានរង្វាន់ Rice Bowl Startup គឺ​ជា​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ថ្នាក់​តំបន់​មួយ ដែល​ប្រារព្ធ​ឡើង​ដោយ​ស្មារតី នវានុវត្តន៍ និង​សហ​គ្រិនភាព​ក្នុង Startup Ecosystem ទូទាំង​ប្រទេស​អាស៊ាន៕

អត្ថបទ៖ រក្សា

មតិយោបល់