- 2017-10-20 12:30:16
- ព័ត៌មាន
Vivo ពង្រីកខ្លួនចូលទីផ្សារថ្មី៦ប្រទេសបន្ថែមទៀត
- 2017-10-20 12:30:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vivo ពង្រីកខ្លួនចូលទីផ្សារថ្មី៦ប្រទេសបន្ថែមទៀត
ចន្លោះមិនឃើញ
Vivo ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនមួយក្នុងចំណោមកំពូលក្រុមហ៊ុនលក់ស្មាតហ្វូនទាំង៥ក្នុងលោកនិងជាអ្នកឧបត្ថម្ភផ្លូវការក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 និង 2022 បានបញ្ចេញផែនការពង្រីកខ្លួនចូលក្នុងទីផ្សារថ្មី៦ប្រទេសផ្សេងទៀត ។
ដើម្បីពង្រីកកេរ្តិ៍ឈ្មោះលើការទទួលស្គាល់ម៉ាកយីហោរបស់ខ្លួនដែលកំពុងរីកចម្រើនសព្វថ្ងៃនេះក្រុមហ៊ុនបង្កើតតាំងពីឆ្នាំ ២០០៩ របស់ចិន Vivo បានប្រកាសពីការបោះជំហានចូលទីផ្សារថ្មីក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតក្នុងបណ្ដាប្រទេសដូចជា តៃវ៉ាន់ សិង្ហបុរី ហុងកុង រុស្ស៊ី កេនយ៉ា និងប្រទេសម៉ារ៉ុក ។ ទីផ្សារថ្មីទាំង៦នេះនឹងបង្កើនសក្កានុពលរបស់ខ្លួនខណៈបច្ចុប្បន្នមាននៅ ឥណ្ឌា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន កម្ពុជា និងប្រទេសបង់ក្លាដេស។
ទន្ទឹមនឹងផែនការពង្រីកខ្លួននេះដែរក្រុមហ៊ុន Vivo ប្ដេជ្ញាផលិតស្មាតហ្វូនតម្រូវទីផ្សារយុវវ័យពោលគឺផ្ដោតលើបទពិសោធន៍កាមេរ៉ានិងសំឡេងជាក់ស្ដែងដូចជាស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនគឺ Vivo V7+ បំពាក់កាមេរ៉ា មុខដល់ទៅ ២៤ ម៉េហ្គាភិចសែល មានមុខងារ Moonlight Glow, Face Beauty 7.0 និង Portrait Mode៕