- 2017-09-08 07:23:49
- ព័ត៌មាន
ប្រើ Vivo ពេលខូចចង់យកទៅធ្វើ ដឹងលក្ខខណ្ឌជួសជុលយ៉ាងម៉េចអត់?
- 2017-09-08 07:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ Vivo ពេលខូចចង់យកទៅធ្វើ ដឹងលក្ខខណ្ឌជួសជុលយ៉ាងម៉េចអត់?
ចន្លោះមិនឃើញ
អ្នកកំពុងប្រើស្មាតហ្វូន Vivo ដែលជួបបញ្ហាខូចខាតហើយចង់យកទៅជួសជុលពីក្រុមហ៊ុននាំចូលផ្លូវការ ត្រូវដឹងលក្ខខណ្ឌជាមុនសិន។
លោក ភេ ពិសិដ្ឋ អ្នកតំណាងចែកចាយ Vivo ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចំពោះលក្ខខណ្ឌជួសជុលមិនគិតថ្លៃ ក្នុងករណីអ្នកប្រើជួបបញ្ហាតិចតួច ដែលមិនមែនជាកំហុសបច្ចេកពីខាងក្រុមហ៊ុន។ ប្រសិនបើមានកំហុសបច្ចេកទេសពីខាងក្រុមហ៊ុនរយៈពេលធានា គឺប្តូរថ្មីជូនតែម្ដង។
លោកក៏បង្ហើបចំណុចមួយចំនួនអ្នកប្រើប្រាស់ទូរសព្ទ Vivo ត្រូវដឹងនៅពេលយកទូរសព្ទទៅជួសជុល ហើយក្រុមហ៊ុនអាចគិតថ្លៃសេវាមានដូចជា៖
កាលពីព្រឹកមិញផងដែរ Vivo ក៏បានបើកសម្ពោធមជ្ឍមណ្ឌលសេវាកម្មជួសជុល សាខាទី ៤ ដែលមានទីតាំងនៅជ្រោយចង្វារត្រើយខាងកើត។ ចំណែកទីតាំង ៣ កន្លែងទៀតមាននៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ផ្លូវជាតិលេខ ៦(ខេត្តកំពង់ចាម) និងមួយទៀតនៅខេត្តសៀមរាប។ ទៅថ្ងៃអនាគត Vivo និងបន្ថែមមជ្ឍមណ្ឌលនៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបងបន្ថែមទៀត៕