• 2017-08-30 03:06:01
  • ព័ត៌មាន

ដាក់លក់​ម៉ាស៊ីន​ហ្គេម​ មាន​​ធុន​តម្លៃ​ក្រោម ២០០ និង​លើ ៤០០ ដុល្លារ អាច​រើ​ស​បាន​តាម​ចិត្ត​

  • 2017-08-30 03:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រៅ​ពី​ការ​លេង​ហ្គេម​លើ​កុំព្យូទ័រ​និង​ទូរសព្ទ យុវវ័យ​ភាគ​ច្រើន​រមែង​ចាប់​អារម្មណ៍​ជាមួយ​ឧបករណ៍​ម៉ាស៊ីន​ហ្គេម​ជា​ឈុត។ ថ្ងៃ​នេះ Sabay ណែនាំ​ឲ្យ​អ្នក​ស្គាល់​ម៉ាស៊ីន​ហ្គេម ៧ ប្រភេទ​ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ទាំង​លក្ខណៈ​សម្បត្តិ​និង​តម្លៃ​របស់​វា។​

១.Sony Playstation 4 Pro

ម៉ាស៊ីន PS4 Pro ជា​ជំនាន់​ខ្ពស់​មួយ​ទៀត បន្ទាប់​ពី PS4 ធម្មតា។ ស្ថិត​ក្នុង​តម្លៃ​ប្រហែល ៤០០ ដុល្លារ វា​មាន​សមត្ថភាព​ខ្ពស់ អាច​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ស្លាកយីហោ​ដទៃ​បាន។ គាំទ្រ​ជាមួយ​រាល់​ហ្គេម​ទាំង​អស់​ដែល​អាច​លេង​លើ​ម៉ាស៊ីន PS4 ធម្មតា និង​អ្វី​ដែល​ពិសេស PS4 Pro ថែមទាំង​អាច​ប្រើ​សម្រាប់​ទស្សនា​ខ្សែ​ភាពយន្ត​កម្រិត 4K ទៀត​ផង។​

២.Nitendo Wii

ជា​ម៉ាស៊ីន​ហ្គេម​ផលិត​ដោយ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន Nitendo ហើយ​កំពុង​ពេញ​និយម​ខ្លាំង​ជាមួយ​ហ្គេម Mario Kart ដែល​អ្នក​អាច​ប្រើប្រាស់​ជាមួយ​ដៃ​ចង្កូត​បញ្ជា​រថយន្ត​យ៉ាង​សប្បាយ​រីករាយ។​ ច្រើន​លេង​ជា​លក្ខណៈ​គ្រួសារ​ធំ ដែល​ពពួក​ហ្គេម​នៃ​ម៉ាស៊ីន​នេះ​រមែង​ជា​ហ្គេម​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ហ្គេម​នៃ​ម៉ាស៊ីន​ដទៃ។​ អ្នក​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ប្រហែល ៤០០ ដុល្លារ។​

៣.Mirosoft Xbox One

ជា​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Microsoft ហើយ​ហ្គេម​ពេញ​និយម​នៃ​ម៉ាស៊ីន​នេះ​គឺ Halo និង Titanfall។ មាន​តម្លៃ​ប្រហែល ២៤០ ដុល្លារ អ្នក​អាច​ប្រើ​វា​លេង​ជាមួយ​អ្នក​លេង​ឯ​ទៀត​តាម​រយៈ​ប្រព័ន្ធ Xbox Live។​

៤.Playstation 4 Slim

តម្លៃ​ថោក​ជាង​ម៉ាស៊ីន​ Playstation 4 Pro ដែល​ប្រភេទ​ Slim ថ្លៃ​ប្រហែល **២៥០ ដុល្លារ​**ប៉ុណ្ណោះ ហើយ​ក៏​មាន​លក្ខណៈ​សម្បត្តិ​ដូច​គ្នា។​ គាំទ្រ​ឯកសារ Blue-ray និង​អាច​លេង​ Online ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​តាម​រយៈ​ប្រព័ន្ធ PlayStation Plus។

៥.Nitendo Entertainment System: NES Classic

ជា​ផលិតផល​របស់​ Nitendo តែ​មួយ ប៉ុន្តែ​តម្លៃ​ថោក​ត្រឹម​តែ **១៤៥ ដុល្លារ​**ប៉ុណ្ណោះ វា​មាន​ហ្គេម​ចំនួន ៣០ មក​ពី​នាយ​ខាង​ក្នុង​ម៉ាស៊ីន។ ច្រើន​ទុក​សម្រាប់​លេង​ហ្គេម​មិន​ធំ​ពេក ដូច​ជា Super Mario Bros, Donkey Kong, The Legend of Zelda ជាដើម។ ត្រូវ​បាន​ចាត់​ទុក​ជា​ម៉ាស៊ីន​ហ្គេម​មាន​តម្លៃ​ថោក​បំផុត ទោះ​បី​ធៀប​នឹង​ស្លាកយីហោ​ដទៃ។​

៦.Nitendo 3DS XL

ជា​ប្រភេទ​ម៉ាស៊ីន​ហ្គេម​ចុច​ដៃ ដោយ​មាន​ឧបករណ៍​ចុច​ជាប់​នឹង​តួ​ខ្លួន ហើយ​ថ្លៃ​ប្រហែល ២៨០ ដុល្លារ​ឯ​ណោះ។​ ងាយ​ស្រួល​ទុកដាក់​តាម​ខ្លួន​គ្រប់​ទី​កន្លែង ហើយ​គាំទ្រ​សឹង​តែ​គ្រប់​ហ្គេម​ទាំង​អស់​ដែល​អាច​លេង​បាន​លើ​ឧបករណ៍ Nitendo DS និង Nitendo Dsi ដោយ​វា​ល្បី​ខ្លាំង​ជាមួយ​ប្រភេទ​ហ្គេម​ 3D។

៧.Nitendo Switch

អាច​យក​ទៅ​តាម​ខ្លួន​ដូច​ឧបករណ៍​ខាង​លើ​ដែរ ប៉ុន្តែ​វា​ជា​ប្រភេទ​ចេញ​ក្រោយ​មាន​តម្លៃ​ដល់ ៤២០ ដុល្លារ។ ហ្គេម​ពេញ​និយម​បំផុត​លើ​ឧបករណ៍​នេះ​គឺ Legend of Zelda: Breath of the Wild។ លើ​ឧបករណ៍​មួយ​អាច​លេង​បាន ២ នាក់​ក៏​បាន។​

ប្រភព៖ Brostrick ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់