- 2017-08-28 02:23:50
- ព័ត៌មាន
ធ្វើការមុខកុំព្យូទ័រច្រើនពេកអាចកើតស្រ្តេស ឬឆាប់ចាស់ពិតមែនអត់?
- 2017-08-28 02:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការមុខកុំព្យូទ័រច្រើនពេកអាចកើតស្រ្តេស ឬឆាប់ចាស់ពិតមែនអត់?
ចន្លោះមិនឃើញ
តើការធ្វើការងារនៅនឹងមុខកុំព្យូទ័រច្រើនពេក អាចធ្វើឲ្យយើងកើតស្រ្តេសឬងាយឆាប់ចាស់ពិតមែនអត់? តាមការលើកឡើងរបស់អ្នកប្រឡូកលើវិស័យការងារដែលទាក់ទងកុំព្យូទ័របានទទួលស្គាល់ថា ការធ្វើការមុខកុំព្យូទ័រច្រើនពេកពិតជាងាយឲ្យកើតស្រ្តេស សុខភាពធ្លាក់ចុះ ឯសម្រស់វិញក៏បាត់បង់ងាយឆាប់ចាស់មុនអាយុ។
ផេនជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសិក្សាផ្នែកព័ត៌មានវិទ្យាបានប្រាប់ថា នៅពេលធ្វើការមុខកុំព្យូទ័រច្រើន ធ្វើឲ្យប៉ះពាល់ដល់សុខភាព ឧស្សាហ៍ភ្លេចភ្លាំង គិតអ្វីមិនសូវចេញហើយងាយប្រឈមការឆាប់ចាស់មុនអាយុ។
យ៉ាងណាយុវជនវ័យជាង ២០ ឆ្នាំនេះលើកឡើងថា ដោយសារការងារបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការប្រើប្រាស់កុំព្យូទ័រ ហើយដើម្បីកាត់បន្ថយបញ្ហាស្រ្តេស គេគួរតែមានពេលលំហែកាយឲ្យបានច្រើន រកកន្លែងណាដែលមានភាពសប្បាយរីករាយឬមានលក្ខណៈបែបធម្មជាតិ ដើម្បីបង្កើតអារម្មណ៍ស្រស់ថ្លាឡើងវិញ។
មិនខុសគ្នានេះ កញ្ញាស្រីនាថ ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញបានប្រាប់ថា ជាការពិតណាស់ពេលធ្វើការនៅមុខកុំព្យូទ័រច្រើនពេក ងាយធ្វើឲ្យកើតអារម្មណ៍ស្រ្តេសដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យមុខជ្រួញឆាប់ចាស់មុនអាយុ។
កញ្ញាបន្តថា វិធីសាស្ត្រដោះស្រាយគឺមានតែកាត់បន្ថយការធ្វើការងារនៅមុខកុំព្យូទ័រ រកពេលសប្បាយខ្លះនៅម៉ោងការងារ ហើយបើអាចគួររកការងារណាដែលធ្វើការមិនសូវពាក់ព័ន្ធខ្លាំងលើការប្រើប្រាស់កុំព្យូទ័រទើបល្អប្រសើរ។
លោកផ្លូចវី ជាគ្រូបង្រៀននៅវិទ្យាស្ថានលីហ្គីសបានប្រាប់ថា នៅពេលធ្វើការនៅមុខកុំព្យូទ័រច្រើនអារម្មណ៍ស្រ្តេសអស់កម្លាំងឈឺភ្នែកចុកដៃចុកជើងទាំងនេះហើយដែលធ្វើឲ្យរូបរាងកាយរបស់យើងឆាប់ចាស់មុនអាយុព្រោះកុំព្យូទ័រគឹជាគ្រឿងអេឡិចត្រូនិកដែលបញ្ចេញវិទ្យុសកម្ម ធ្វើឲ្យប៉ះពាល់ដល់យើង។
លោកបានប្រាប់ពីវិធីដោះស្រាយនៅពេលដែលមានបញ្ហាអារម្មណ៍ស្រ្តេសខ្លាំង អាចចេញទៅខាងក្រៅពីកន្លែងការងារដើម្បីមើលទេសភាពឬអាចជជែកគ្នាលេងជាមួយមិត្តភក្តិពីបញ្ហាអ្វីមួយហើយអ្នកអាចមើលឃើញពីទិដ្ឋភាពខាងក្រៅវាក៏អាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ម្យ៉ាងទៀតក៏អាចស្ដាប់ចម្រៀង មើលវីដេអូប្លែកៗជាលក្ខណៈបែបកំប្លែងដើម្បីកាត់បន្ថយការគិតពីការងារ។