- 2017-08-05 02:50:00
- ព័ត៌មាន
Toyota និង Mazda គ្រោងចំណាយលុយ ១,៦ ប៊ីលានដុល្លារផលិតរថយន្តអគ្គិសនី
- 2017-08-05 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota និង Mazda គ្រោងចំណាយលុយ ១,៦ ប៊ីលានដុល្លារផលិតរថយន្តអគ្គិសនី
ចន្លោះមិនឃើញ
ក្រុមហ៊ុនជប៉ុន Toyota Motor Corp បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងយក ៥% នៃក្រុមហ៊ុន Mazda Motor Corp ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពសង់រោងចក្រនៅអាមេរិកតម្លៃ១,៦ពាន់លានដុល្លារដើម្បីផលិតរថយន្តអគ្គិសនីជាមួយគ្នានៅឆ្នាំ ២០២១
លោក AkioToyoda ប្រធានជាន់ខ្ពស់របស់ Toyota និយាយក្នុងសន្និសិទ្ធសារព័ត៌មានកាលពីថ្ងៃសុក្រថា "អំឡុងពេលនេះយើងនឹងមានដៃគូប្រកួតប្រជែងផលិតរថយន្តអគ្គិសនីជាច្រើនដូចជា ក្រុមហ៊ុន Apple និង Google ជាដើម" ។
ចំពោះទីតាំងផលិតមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ តែតាមប្រសាសន៍ប្រធានជាន់ខ្ពស់របស់ Toyota បានឲ្ុដឹងថា រោងចក្រអាចផលិតរថយន្តអគ្គិសនី ៣០០.០០០ គ្រឿងក្នុងមួយឆ្នាំ និងប្រើមនុស្សធ្វើការប្រហែល ៤.០០០ នាក់ ហើយ Toyota បាននឹងកំពុងវិនិយោគរថយន្តអគ្គិសនីយ៉ាងខ្លាំងក្លា។
ក្រៅពីកិច្ចព្រមព្រៀងដំឡើងរោងចក្រផលិត ក្រុមហ៊ុនជប៉ុនទាំងពីរនឹងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងរថយន្ត និងមុខងារបើកបរដោយស្វ័យប្រវត្តិដែលគ្រោងនឹងបំពាក់លើរថយន្តអគ្គិសនីរបស់ខ្លួន។
ដោយឡែកក្រុមហ៊ុន NissanMotorCo, Volkswagen, AG និងក្រុមហ៊ុន Tesla ក៏បាននឹងកំពុងផលិតរថយន្តអគ្គិសនីរបស់ខ្លួន ហើយចាត់ទុកជារថយន្តគ្មានជាតិពុលអស្ចារ្យបំផុតក្នុងលោក។
រំឭកថាក្រុមហ៊ុន Toyota បានកំណត់គោលដៅរបស់ខ្លួនពីការផលិតរថយន្តគ្មានជាតិពុលនៅឆ្នាំ ២០៥០ តែមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនជួបប្រទះបញ្ហាមួយចំនួនដូចជាការបើកបរ និងការសាកថ្មនៅមានកម្រិតនៅឡើយ៕
-Apple កំពុងសាកល្បងដំណើរការ "រថយន្តបើកបរដោយខ្លួនឯងបាន" អាចនឹងប្រើសាធារណៈ