- 2017-08-04 03:39:28
- ព័ត៌មាន
យុវវ័យបច្ចុប្បន្ននិយមទិញស្មាតហ្វូន ដេញស៊េរីតាមគ្នា?
- 2017-08-04 03:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យបច្ចុប្បន្ននិយមទិញស្មាតហ្វូន ដេញស៊េរីតាមគ្នា?
ចន្លោះមិនឃើញ
យុវវ័យបច្ចុប្បន្ន មានការចាប់អារម្មណ៍ខ្លាំងទៅលើផ្នែកសម្ភារៈនិយមជាពិសេសស្មាតហ្វូន។ ពួកគេមិនដែលគិតពីតម្លៃថាថ្លៃប៉ុណ្ណានោះទេ សំខាន់ឲ្យតែមានរបស់ថ្មីប្រើទាន់សម័យគឺឡួយ ចង់ទៅណាមកណាមានគេមើលច្រើននឹងឲ្យតម្លៃទៅលើរបស់នោះ។
ជួបជាមួយលោកសុដារ៉ា និស្សិត IT នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ដែលកំពុងកាន់ iPhone 5s បានឲ្យដឹងថា ការប្រើស្មាតហ្វូនមិនមែនចេះតែតាមស៊េរីនោះទេ ហើយវាពិតជាខ្ជះខ្ជាយលុយណាស់ក្នុងការដូរសេរីថ្មីទៅតាមស៊េរីឆ្នាំរបស់ក្រុមហ៊ុននីមួយៗ។
សម្រាប់រូបលោក ទូរសព្ទដែលមានសេរីទាបក៏អាចប្រើបានដែរ ព្រោះសមត្ថភាពរបស់វាមិនខុសប្លែកគ្នាប៉ុន្មានដែរពីទូរសព្ទសេរីថ្មីៗ។ បើយើងប្ដូរស៊េរីទៅតាមការចេញលក់របស់ក្រុមហ៊ុន ទូរសព្ទមួយគ្រឿង ត្រូវចំណាយប្រហែលជា ៧០០ ដុល្លារ រហូតទៅដល់ជាង ១ ០០០ ដុល្លារ ឯណោះ។
ចំណែកលោកបញ្ញា ជាមន្ត្រីនគរបាលម្នាក់ បាននិយាយថា ខ្ញុំក៏ចង់ប្រើទូរសព្ទស៊េរីថ្មីៗដែរ តែបើគិតទៅវាពិតជាខ្ជះខ្ជាយលុយណាស់ បើខ្ញុំត្រូវចំណាយតាមតែចិត្តចង់នោះ។ ទូរសព្ទដែលចេញមកឥឡុវ មានតម្លៃថ្លៃខ្លាំងពេក មានខ្លះដល់ ១ ០០០ ដុល្លារ ក៏មានដែរ តម្លៃរបស់វាអាចស្មើ 50% -60% នៃតម្លៃម៉ូតូមួយគ្រឿងទៅហើយ។
លោកបន្តថា ចាំដល់ពេលវានៅសល់ធូរថ្លៃបន្តិចហើយទើបប្ដូរសេរីនឹងគេ ព្រោះទូរសព្ទចេញច្រើនក្រុមហ៊ុន ហើយវាក៏ឆាប់ធ្លាក់ថ្លៃ តែទោះជាយ៉ាងនេះក្តី ចិត្តមិនដែលចង់បានរបស់អ្វីថ្លៃពេកទេ ទូរសព្ទនៅអាចប្រើបានក៏ប្រើសិនទៅ។
ងាកមកកញ្ញា ចាន់រ៉ានី និស្សិតផ្នែក IT នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកឡើងស្រដៀងគ្នានេះដែរថា កញ្ញា ចូលចិត្តដេញសេរីទូរសព្ទ ជាក់ស្ដែងទូរសព្ទកំពុងប្រើនេះ គឺប្រព័ន្ធ Android បើថ្ងៃមុខមានលុយគ្រប់ និងម៉ូដល្អជាងនេះ ប្រហែលជាត្រូវសន្សំលុយទិញថ្មីមួយគ្រឿងទៀត តែយកប្រព័ន្ធ iOS ប្រើវិញម្ដង។
ទោះយ៉ាងនេះក្ដីកញ្ញាគិតថា បើសិនជាទិញទូរសព្ទថ្មីមកហើយការប្រើប្រាស់របស់វាស្រដៀងគ្នានឹងទូរសព្ទចាស់ ចឹងវាអាចនឹងធ្វើឲ្យខាតលុយ ខាតពេលវេលាថែមទៀត ព្រោះនៅពេលដែលមានទូរសព្ទថ្មី កញ្ញាតែងវ៉ក់ជាមួយទូរសព្ទថ្មីនោះ មិនសូវខំរៀនប៉ុន្មានទេ ម្យ៉ាងលុយលុយពិបាករកណាស់ដែរ។ រ៉ានី បញ្ជាក់៖
ចំណែកកញ្ញា ណាក់ពុទ្ធា ដែលជាអ្នកលក់អីវ៉ាន់ក្នុងផ្សារម្នាក់ បានឲ្យដឹងថា ខ្ញុំប្រើតែទូរសព្ទ iPhone 5 នេះគឺវាគ្រប់គ្រាន់ហើយ មិនចង់ទិញទូរសព្ទថ្មីទៀតទេ មានលុយល្មមៗទិញតែទូរសព្ទប៉ុណ្ណឹង វាល្អប្រើ ហើយអាចជួយសន្សំលុយកញ្ញាផង ម្យ៉ាងទៀតវាអាចលេងអ៉ីនធើណិត ថតរូបបានច្បាស់ ស្ដាប់តន្ត្រីក៏បានដូចតែគេឯងដែរ គ្រាន់តែថាវាមាន Memory តិចជាងនឹងទំហំតូចជាងស៊េរីថ្មីៗប៉ុណ្ណោះ។
តាមរយៈការលើកឡើងខាងលើ ឃើញថាស្មាតហ្វូន ពិតជាជួយសម្រួលការងារប្រចាំថ្ងៃបានច្រើនមែនទែន ហើយមានប្រិយមិត្តមួយចំនួនក៏ចូលចិត្តដេញតាមសេរីទូរស័ព្ទទំនើបៗ ព្រោះមើលទៅឡូយពេលបានប្រើរបស់ថ្មី តែមួយចំនួនទៀតក៏មិនចង់ផ្លាស់ប្ដូរទូរសព្ទរបស់គេដែរ ព្រោះមិនចង់ខ្ជះខ្ចាយលុយច្រើនព្រោះលុយពិបាករក។
ខាងលើនេះគ្រាន់ជាការបញ្ចេញមតិយោបល់ប៉ុណ្ណោះ បើប្រិយមិត្តមានអ្វីបន្ថែម អាច Comment នៅខាងក្រោមនេះបាន៕
គិតច្បាស់នៅ បើមានលុយត្រឹម ២០០ ដុល្លារ គួរទិញទូរសព្ទប្រើ iOS ឬ Android
វិធីធ្វើឲ្យអ្នកលក់ ហ៊ានទិញម៉ូតូមួយទឹកក្នុងតម្លៃខ្ពស់
ចង់លក់ម៉ូតូមួយទឹកចេញ កុំឲ្យខាតច្រើន អានអត្ថបទនេះទៅ