- 2017-08-03 07:52:40
- ព័ត៌មាន
Leica ហាក់បែកចិត្តពី Huawei ទៅស្រវាចាប់ Sony
- 2017-08-03 07:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leica ហាក់បែកចិត្តពី Huawei ទៅស្រវាចាប់ Sony
ចន្លោះមិនឃើញ
Leica ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីរបស់អាល្លឺម៉ង់ និងជាអ្នកផ្គត់ផ្គង់កាមេរ៉ាភ្លោះឲ្យកំពូលស្មាតហ្វូនរបស់ Huawei នោះបានប្រកាសលក់ភាគហ៊ុនប្រមាណ ៤៥% ខណៈអ្នកដែលទិញនោះអាចជា ZEISS ដែលជាក្រុមហ៊ុនមេផលិតបច្ចេកវិទ្យាកញ្ចក់កែវសម្រាប់ Sony។
ភាគហ៊ុនដែលលក់នោះ គឺកម្មសិទ្ធិរបស់ Blackstone Group ជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុដែលមានមូលដ្ឋានក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដែលបានទិញពី Leica កាលពីឆ្នាំ ២០១១ ក្នុងតម្លៃ ១៧៩ លានដុល្លារ។ Blackstone Group បានធ្វើការចរចាជាមួយអ្នកទិញជាច្រើន ខណៈ ZEISS គឺឈរនៅលំដាប់ពីមួយនៃដៃគូរទិញភាគហ៊ុននេះ។
ទន្ទឹមពណ៌ម្ចាស់ភាគហ៊ុនថ្មីជា ZEISS នឹងការប្រកាសផលិតស្មាតហ្វូនដោយខ្លួនឯងនោះ Leica ត្រូវគេមើលឃើញថាហាក់បានបែកចិត្តពី Huawei ដែលជាដៃគូរចាស់ក្នុងទីផ្សារស្មាតហ្វនកាមេរ៉ាភ្លោះ ហើយចង់ចាប់ដៃគូរថ្មីជាមួយ Sony វិញ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖