- 2017-07-19 01:48:45
- ព័ត៌មាន
Samsung ថានឹងអាចប្រមូលបានវត្ថុធាតុមានតម្លៃ ១៥៧ តោន ពី Note 7 មានបញ្ហាថ្ម
- 2017-07-19 01:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ថានឹងអាចប្រមូលបានវត្ថុធាតុមានតម្លៃ ១៥៧ តោន ពី Note 7 មានបញ្ហាថ្ម
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាដឹងហើយថា Note 7 ដែលមិនទាន់បានហែកប្រអប់ប្រើត្រូវបានគេយកជួសជុលឡើងវិញដោយផ្លាស់ប្ដូរថ្ម ប្រើថ្មដែលមានទំហំត្រឹម ៣២០០ mAh វិញ ហើយដាក់លក់សាឡើងវិញក្នុងឈ្មោះថ្មី Galaxy Note FE។ ចុះចំណែក Note 7 ដែលនៅសល់តើ Samsung នឹងយកទៅណា?
បើតាមការលើកឡើងរបស់ Samsung ឲ្យដឹងថា Galaxy Note 7 ដែលបានហែកប្រអប់ និង ប្រើប្រាស់រួចនោះនឹងត្រូវយកបំបែកគ្រឿងបន្លាស់ចេញពីគ្នាដើម្បីយកគ្រឿងបន្លាស់ទាំងនោះមកប្រើឡើងវិញ។ ត្បិតថា Samsung មិនបានបញ្ជាក់ថា Note 7 ដែលគេនឹងបំបែកគ្រឿងបន្លាស់មានសរុបប៉ុន្មានគ្រឿង ប៉ុន្តែបានឲ្យដឹងថាគេរំពឹងនឹងអាចទទួលបានវត្ថុធាតុសំខាន់ៗរួមមានមាស, ប្រាក់, កូប័ល និង ទង់ដែងប្រមាណ ១៥៧ តោន។
ចំពោះគ្រឿងបន្លាស់ដែល Samsung សម្រេចថានឹងបំបែកចេញពី Note 7 ហើយយកមកប្រើឡើងវិញមានដូចជាអេក្រង់ AMOLED, Memory Semiconductor និង បង្គំកាមេរ៉ាជាដើម។ គ្រឿងបន្លាស់ទាំងនេះមានខ្លះនឹងទុកសម្រាប់ជាគ្រឿងបម្រុងសម្រាប់ជួសជុល Galaxy Note FE ដែលខូច ហើយសល់ប៉ុន្មានទុកសម្រាប់លក់ចេញ។ ការបំបែកគ្រឿងនឹងចាប់ផ្ដើមមុនដំណាច់ខែកក្កដានេះ៕
ចុចអាន៖