- 2017-07-10 23:14:00
- ព័ត៌មាន
គិតច្បាស់នៅ បើមានលុយត្រឹម ២០០ ដុល្លារ គួរទិញទូរសព្ទប្រើ iOS ឬ Android
- 2017-07-10 23:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតច្បាស់នៅ បើមានលុយត្រឹម ២០០ ដុល្លារ គួរទិញទូរសព្ទប្រើ iOS ឬ Android
ចន្លោះមិនឃើញ
"បាទ! បើមានលុយត្រឹម ២០០ ដុល្លារ ខ្ញុំនឹងទិញ iPhone(iOS) មួយទឹក អាចថាពីមុនវាថ្លៃតិចមែន តែឥឡូវសល់តែជាង ២០០ ឬ ៣០០ ដុល្លារទេ។ ឧទាហរណ៍ដូច iPhone 6 ថ្មីតម្លៃពីមុន ៦០០ ឬ ៧០០ដុល្លារតែពេលនេះនៅសល់ថោកៗល្មមទិញប្រើ ម្យ៉ាងកាមេរ៉ាវាថតច្បាស់ ថតលឿន កម្មវិធីរលូនល្អ ជាពិសេសបានអាប់ OS ជំនាន់ថ្មីៗ។" គន្ធា បញ្ជាក់។
អតីតនិស្សិតវិស្វកម្ម យុវវ័យ គន្ធា បានឲ្យដឹងថា បើ (Android) វិញត្រឹមតម្លៃប្រហែល ១០០ ដុល្លារក៏អាចទិញបានទូរសព្ទដែលមុខងារអាចប្រើបានប្រចាំថ្ងៃដែរ។
ជាក់ស្ដែង គន្ធាកំពុងប្រើទូរសព្ទ Android ថ្មី តម្លៃត្រឹមតែ 81$ មាន4G ដើរលឿន ទាស់ត្រង់ម្យ៉ាង គឺកាមេរ៉ាថតរាងអន់បន្តិច។ ម្យ៉ាងទោះទូរសព្ទ Android តម្លៃ ៦០០ ឬ ៧០០ ដុល្លារក៏នៅតែមានមុខងារភាគច្រើនដូចទូរសព្វធម្មតាដែរ ព្រោះ Google ជាម្ចាស់ ហើយក្រុមហ៊ុនផ្សេងរង់ចាំតែ Google ចេញកំណែថ្មី ឬ អត់? ហើយចេញពេលណា បន្ទាប់មកទើបក្រុមហ៊ុនទូរសព្ទទាំងនោះយក Android មកកែច្នៃឲ្យត្រូវនឹងរបស់ខ្លួន។
ងាកមក កញ្ញា និស្សិតផ្នែកគ្រប់គ្រងឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិយាយថា "បើឲ្យរើស ខ្ញុំនឹងទិញ iPhone(iOS) ហើយព្រោះវាដើរលឿន ស្រួលប្រើ ប្រើមិនឆាប់ស៊ាំដូចជាទូរសព្ទកំពុងកាន់នឹងដៃនេះ(iPhone 5s) នៅអាចប្រើដល់ឥឡូវ អត់ដែលខូចផង"។
កញ្ញាបន្ថែមថាធ្លាប់ឃើញមិត្តភក្តិគេប្រើទូរសព្ទថ្លៃៗ តែងាកៗខូច ស្ដាយលុយជំនួស។ កញ្ញា បញ្ជាក់។
ចំណែក លោក ជី សុផាតអ្នករៀបចំកម្មវិធីបាខែម បាននិយាយថា ចំពោះតម្លៃត្រឹម ២០០ ឬ ៣០០ ដុល្លារ បើសម្រាប់អ្នកចូលចិត្តលេងហ្គេម លោកណែនាំឲ្យប្រើ iPhone ដូចជាស៊េរី 6s ជាដើមដោយសារវាមានទំហំផ្ទុកធំ និងមិនសូវក្ដៅ។
តែសម្រាប់អ្នកប្រើទូទៅ ឬចូលចិត្តថតរូប ប្រើសម្រាប់សម្រួលការងារ គួរតែរើសយក android ថ្មីព្រោះស្មាតហ្វូនជំនាន់ក្រោយៗដែលដើរដោយ Android មានល្បឿនលឿនគួរសម ល្មមប្រើ ឯតម្លៃក៏មិនជាថ្លៃពេកដែរ។
យុវតី ចាន់ធី ក៏បានលើកឡើងស្រដៀងកញ្ញាដែរថា រាល់ថ្ងៃទូរសព្ទថ្លៃៗណាស់ បើត្រឹម ២០០ ទៅ ៣០០ ដុល្លារ បើមានក៏មានមួយទឹកដែរ ចឹង! ខ្ញុំទិញមួយទឹកហើយ មិនប្រកាន់ម៉ាកអីទេ ឲ្យតែថោកៗល្មមប្រើ។
តាមរយៈការបញ្ចេញមតិយោបល់ខាងលើ ឃើញថា ស្មាតហ្វូនបច្ចុប្បន្នតម្លៃចន្លោះពីត្រឹម ២០០ ទៅ ៣០០ ដុល្លារក៏មានល្អៗ ល្មមប្រើដែរ គ្រាន់តែគ្រាន់តែវាមិនសូវជាពេញនិយមនៅក្នុងស្រុកខ្មែរ ដោយឡែកចំពោះពពួក iOS ដូច iPhone តម្លៃត្រឹម ២០០ ទៅ ៣០០ ដុល្លារពិបាករកថ្មីតិចហើយ មានតែមួយទឹកៗ តែយ៉ាងណា រវាង iOS និង Android សុទ្ធតែមានគុណសម្បត្តិរៀងខ្លួន អាស្រ័យលើការនិយមរបស់ប្រិយមិត្តថា ចង់សាកល្បងប្រើមួយណា ហើយប្រភេទមួយណាដែលប្រើបានយូរមិនងាយធ្លាក់គុណភាព ឬអាចនិយាយសាមញ្ញថា ប្រើហើយលក់ចេញវិញបាន ឬទុកប្រើរហូត៕
អានបន្ត៖