- 2017-06-24 01:00:00
- ព័ត៌មាន
បារ៉ាក់ អូបាម៉ា អាចនឹងក្លាយជា CEO ថ្មីរបស់ Uber
- 2017-06-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារ៉ាក់ អូបាម៉ា អាចនឹងក្លាយជា CEO ថ្មីរបស់ Uber
ចន្លោះមិនឃើញ
ទោះមិនទាន់ច្បាស់ពីអ្នកដែលនឹងមកកាន់តំណែងនាយកប្រតិបត្តិថ្មីរបស់ Uber ប៉ុន្តែ សម្រាប់បេក្ខភាពដែលត្រៀមនឹងកាន់តំណែងនោះត្រូវបានជ្រើសរួចរាល់ហើយ ដែលពួកគេទាំងនោះមានដូចជា ៖
លោក Thomas Staggs ជាអតីតប្រធានផ្នែកប្រតិបត្តិការ របស់ Disney និងបច្ចុប្បន្នជាទីប្រឹក្សាពិសេសរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ។
លោកស្រី Helena Foulkes បច្ចុប្បន្នជាប្រធានផ្នែកឱសថស្ថាន និងជាអនុប្រធានប្រតិបត្តិរបស់ CVS Health ដែលជាក្រុមហ៊ុនលក់ឱសថឈានមុខរបស់អាមេរិក។
លោក Adam Bain ជាអតីតប្រធានផ្នែកប្រតិបត្តិការរបស់ Twitter។
លោកស្រី Susan Wojcicki បច្ចុប្បន្នជានាយកប្រតិបត្តិរបស់ YouTube។
លោក Nikesh Arora អតីតជាប្រធានផ្នែកប្រតិបត្តិការរបស់ SoftBank ដែលជាធនាគារឈានមុខងារមួយរបស់ជប៉ុន ដែលចាក់គ្រឹះយ៉ាងរឹងមាំក្នុងសហរដ្ឋអាមេរិក ជាពិសេសផ្ដោតលើការវិនិយោគវិស័យបច្ចេកវិទ្យា។
លោក David Cush អតីតនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរ Virgin America។
លោក Alan Mulally អតីតនាយកប្រតិបត្តិក្រុមហ៊ុន Ford។
លោក Jeff Immelt នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ General Electric។
ក្នុងនោះបុគ្គលសំខាន់ និងលេចធ្លោពីរអ្នកចុងក្រោយ គឺលោកស្រី Sheryl Sandberg ដែលបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិការរបស់ Facebook ហើយនឹងអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា៕
ចុចអានបន្ត ៖