• 2017-06-02 01:34:39
  • ព័ត៌មាន

ស្មាតហ្វូន​ ៣ ម៉ូដែល​​រចនា​រាង​ដូច​ iPhone 7 បេះ​ដាក់​

  • 2017-06-02 01:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​អាប់ដេត​រូបរាង​ iPhone 7/7 Plus ដោយ​បាន​ប្ដូរ​ទីតាំង​ខ្សែ​អង់តែន​មក​នៅ​កៀន​ៗ​វិញ។ ត្បិត​ថា​ការ​រចនា​នេះ​មិន​ជា​ពិសេស​ប៉ុន្មាន​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​ស្មាតហ្វូន​មួយ​ចំនួន​បាន​ផលិត​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ដោយ​យក​លំនាំ​តាម​​រូបរាង iPhone 7/7 Plus ជា​ពិសេស​ត្រង់​ខ្សែ​អង់តែន​តែ​ម្ដង។

ខាង​ក្រោម​ជា​ស្មាតហ្វូន​ ៣ ម៉ូដែល​រចនា​រូបរាង​ស្រដៀង​នឹង iPhone 7 ដែល​ប្រកាស​ចេញ​ក្រោយ iPhone 7 បង្ហាញ​ខ្លួន៖

@Vivo X9/X9 Plus (ប្រកាស​ខែ​វិច្ឆិកា​ ២០១៦)

@Gionee S10 (ប្រកាស​ខែ​ឧសភា ២០១៧)

​​​@Huawei Nova 2/Nova 2 Plus (ប្រកាស​ខែ​ឧសភា ២០១៧)

អត្ថបទ៖ សុខហេង

មតិយោបល់