• 2017-05-21 07:55:23
  • ព័ត៌មាន

Nokia 3310ទទួល​បាន​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ទូរគមនាគមន៍​ចិន

  • 2017-05-21 07:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរស័ព្ទ​ Nokia 3310 ​(2017) ទទួល​បាន​វិញ្ញាបនបត្រ​ពី​ទូរគមនាគមន៍​របស់​ប្រទេស​ចិន (TENAA)។ មាន​លេខ​សម្គាល់​ TA-1030 ទូរស័ព្ទ​ស៊េរី​ទាប​នេះ​ត្រូវ​បាន​​ចុះ​ក្នុង​បញ្ជី​ជា​ផ្លូវការ​​នៅ​លើ​គេហទំព័រ​អង្គភាព​នេះ។

Nokia 3310 ​(2017) បាន​ចេញ​លក់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ និង​បាន​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដូចជា​អេស្ប៉ាញ​ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ចក្រភពអង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់​នឹង​ដាក់​លក់​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ប្រភព៖ GSMarena ប្រែសម្រួល៖ ពិចិត្រ

មតិយោបល់