- 2017-05-20 04:02:00
- ព័ត៌មាន
ដឹង BMW 5 ស៊េរី ២០១៧ សុីសាំងអស់ប៉ុន្មានលីត្រក្នុងមួយរយគីឡូមែត្រ?
- 2017-05-20 04:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹង BMW 5 ស៊េរី ២០១៧ សុីសាំងអស់ប៉ុន្មានលីត្រក្នុងមួយរយគីឡូមែត្រ?
ចន្លោះមិនឃើញ
រថយន្តប្រភេទ Sedan បែបស្ព័រ BMW 5 ស៊េរីថ្មីឆ្នាំ ២០១៧ ពីរម៉ូឌែលទើបនឹងបង្ហាញខ្លួនផ្លូវការនៅទីផ្សារក្នុងស្រុកម្សិលមិញ។ រថយន្តរបស់ក្រុមហ៊ុន BMW មានការចាប់អារម្មណ៍លភាពប្រណិត និងក៏មានអ្នកចង់ដឹងពីកម្រិតសុីសាំង និងចំណុចពិសេសៗផ្សេងទៀតនៃកំពូលរថយន្តដ៏ទំនើបនេះ។
អ្នកស្រី លី លក្ខណា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារប្រចាំនៅ Premium auto imports បានឲ្យដឹងថា រថយន្តស៊េរីថ្មីទាំងពីរនេះកម្រិតសុីសាំង បើបើកក្នុងក្រុងក្នុងរយៈចម្ងាយ ១០០ គីឡូមែត្រសុីសាំងប្រមាណជា ៥ ទៅ ៦ លីត្រ ចំណែកក្រៅក្រុងអាចអស់តិចជាងនេះ អាស្រ័យលើអ្នកបើកបរផងដែរ។
បំពាក់ម៉ាសុីនថ្មី ៤ សុីឡាំងកម្លាំង ២៥០ សេះ អាចបង្កើនល្បឿនពី ០ ដល់ ១០០ គ.ម/ម៉ោងនៅក្នុងរយៈពេលត្រឹមតែ ៦.២ វិនាទីរថយន្តពីរម៉ូឌែលនេះបំពាក់ជាមួយបច្ចេកវិទ្យាបឺតខ្យល់ដោយស្វ័យប្រវត្តិ សោរបញ្ជាលើអេក្រង់ និងប្រព័ន្ធបញ្ជាដោយកាយវិការជាដើម។
ចំពោះ BMW 5 ស៊េរីពីរម៉ូឌែល 530i M-Sport និង Luxury នេះគឺតម្លៃ ១០៩៨០០ ដុល្លារ៕
តោះ! ទស្សនាការបង្ហាញ BMW 5 ស៊េរី ២០១៧