• 2017-05-17 06:47:17
  • ព័ត៌មាន

Apple Pay បាន​មក​ដល់​នៅ​ប្រទេស​អ៊ីតាលី

  • 2017-05-17 06:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​កម្មវិធី​ Apple Pay នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​តាម​កាត​ Visa និង Master។

ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​កម្មវិធី Apple Pay គឺ​មាន​ភាព​ងាយ​ស្រួល ដែល​អ្នក​ប្រើប្រាស់​អាច​​ទូទាត់​សាច់​ប្រាក់​យ៉ាង​មាន​សុវត្ថិភាព ជា​មួយ​កាត​ឥណទាន​ឬ​ឥណពន្ធ​ដោយ​គ្រាន់​តែ​ប៉ះ​ប៉ុណ្ណោះ តាម​រយៈ​កម្មវិធី​ Apple Pay នៅ​លើ​ iPhone, Apple Watch, iPad និង Mac។

ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​កម្មវិធី​ Apple Pay របស់ Apple បាន​ដំណើរ​ការ​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា​៖ អូស្ត្រាលី, ​កាណាដា​, ចិន​, បារាំង, ហុងកុង, អៀរឡង់, អ៊ីតាលី, ជប៉ុន, នូវែលហ្សេឡង់, រុស្ស៊ី, ​សិង្ហបុរី, អេស្ប៉ាញ, ស្វីស, តៃវ៉ាន់, ចក្រភព​អង់គ្លេស​និង​​សហរដ្ឋអាមេរិក​។

ប្រភព៖ iclarified ប្រែសម្រួល៖ ពិចិត្រ

មតិយោបល់