- 2017-05-12 01:46:23
- ព័ត៌មាន
Xiaomi ពង្រីកហាង Mi Home ដល់ឥណ្ឌា
- 2017-05-12 01:46:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ពង្រីកហាង Mi Home ដល់ឥណ្ឌា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi បានបើកហាង Mi Home ដំបូងរបស់ខ្លួននៅប្រទេសឥណ្ឌា ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Phoenix, Bengaluru។ ហាងនេះអនុញ្ញាតឲ្យអតិថិជនធ្វើការតេស្តសាកល្បងនូវផលិតផល របស់ Xiaomi មុនពេលបញ្ជាទិញ។
ពីមុនមកភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន Xiaomi បានលក់នៅក្នុងប្រទេសឥណ្ឌាគឺអាចរកបាននៅលើបណ្ដាញ (Online) តែប៉ុណ្ណោះ។
ហាង Mi Home នឹងដាក់បង្ហាញផលិតផលរបស់ Xiaomi ទាំងអស់ រួមបញ្ចូលទាំងស្មាតហ្វូន ដុំសាកថ្ម (Power Banks), កាស, ឧបករណ៍បន្សុទ្ធខ្យល់ និងផលិតផលផ្សេងទៀតសម្រាប់ដាក់លក់ក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Xiaomi គ្រោងបើកហាងថ្មីចំនួន ១០០ បន្ថែមទៀតនៅទូទាំងប្រទេសឥណ្ឌាក្នុងរយៈពេលពីរឆ្នាំខាងមុខ។
បច្ចុប្បន្ននេះក្រុមហ៊ុន Xiaomi មាន ៧០ ហាងនៅក្នុងប្រទេសកំណើតរបស់ខ្លួនគឺនៅប្រទេសចិន។ ហាង Mi Home នៅក្នុងប្រទេសឥណ្ឌានឹងបើកជាសាធារណៈនៅថ្ងៃទី ២០ ខែឧសភា។