• 2017-05-08 03:08:24
  • ព័ត៌មាន

P10 និង P10 Plus កក់​លើស ៣០០% ធៀប P9 និង P9 Plus

  • 2017-05-08 03:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei P10 និង P10 Plus ដែល​ទើប​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ចុង​សប្តាហ៍​មុន ទទួល​​​បាន​ការ​កក់​ទុក​មុន​លើស​ការ​រំពឹង​ទុក។

នាយក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​នៅ​កម្ពុជា​

លោក អែម យុទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា “សម្រាប់​កម្ពុជា ការ​បើក​កម្មវិធី​​កុម្ម៉ង់​ទុកមុន Huawei P10 & P10 Plus ត្រឹម​តែ​រយៈពេល​ជាង​១ សប្តាហ៏​ទទួល​បាន​ការ​កក់​ទុក​មុន​ប្រមាណ​ជាង 15០% នៃ​ស្តុក​សរុប។ បើ​ប្រៀប​ធៀប​ពី​ការ​លក់​ចេញ P9 និង P9 Plus គឺ Huawei P10 & P10 Plus មាន​សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​គាំទ្រ​រហូត​ដល់​ទៅ ៣០០%” ឯណោះ។

លោក​បាន​បន្ដ​ថា ការ​កម្ម៉ង់​ទុក​មុន​លើស​ការ​រំពឹង​ទុក​ក៏​ដោយ​សារ តម្រូវការ​ដ៏លើសលុប​របស់​អ្នក​​​ដែល​និយមចូល​ចិត្ត​ថត​រូប​តាម​រយៈ​កាមេរ៉ា​​ភ្លោះ​នៃ​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូឌែល​ ដែល​អាច​ផ្តិតយករូបភាព បែបសិល្បៈ សខ្មៅ ផ្ទៃព្រាល​​បាន​ស្អាតមិន​ចាញ់​ P9 និង P9 Plus នោះ​ទេ។

កំពូល​ស្មាត​ហ្វូន​​កាមេរ៉ា​ភ្លោះ​មុខក្រោយ Lecia ទាំងពីរ​ម៉ូឌែល​លក់​ក្នុង​តម្លៃ ៦១០ ដុល្លារ​សម្រាប់ P10 និង​តម្លៃ ៦៩០ដុល្លារសម្រាប់ P10 Plus

អត្ថបទ៖ រក្សា

មតិយោបល់