- 2017-04-24 02:27:03
- ព័ត៌មាន
iPhone 7 Plus ចេញតាំងពីឆ្នាំ ២០១៦ តែល្បឿនម៉ាស៊ីន LG G6 និង OnePlus 3T សុំខ្មាស
- 2017-04-24 02:27:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 Plus ចេញតាំងពីឆ្នាំ ២០១៦ តែល្បឿនម៉ាស៊ីន LG G6 និង OnePlus 3T សុំខ្មាស
ចន្លោះមិនឃើញ
វីដេអូមួយលើ YouTube បានប្រៀបធៀបល្បឿនម៉ាស៊ីនរវាង iPhone 7 Plus, LG G6 និង OnePlus 3T ហើយលទ្ធផលបង្ហាញថា iPhone 7 Plus មានល្បឿនលឿនជាងគេក្នុងចំណោមស្មាតហ្វូនកំពូលទាំងបីម៉ូដែល។
តាមពិតទៅ Apple បានបង្ហាញ iPhone 7 Plus តាំងពីចុងឆ្នាំ ២០១៦ ម្ល៉េះ ដោយបំពាក់ RAM 3GB និងបន្ទះឈីបប្រភេទ A10 Fusion។ ចំណែកឯ LG G6 បានបង្ហាញខ្លួនកាលពីខែមីនាឆ្នាំ ២០១៧ ដោយ RAM របស់វាមានទំហំដល់ទៅ 4GB តែរក្សាឈីបជំនាន់ចាស់ Snapdragon 821 ដដែល។ ដោយឡែក OnePlus 3T បំពាក់ RAM ធំជាងគេដល់ទៅ 6GB និងមានឈីប Snapdragon 821 និងបានបង្ហាញខ្លួនកាលពីខែវិច្ឆិកាឆ្នាំទៅ។
សរុបក្រោយការសាកល្បងបើកដំណើរការកម្មវិធី ហ្គេមមួយចំនួនធំ នៅលើស្មាតហ្វូនទាំង ៣ រួចមក លទ្ធផលបានបញ្ជាក់ថា iPhone 7 Plus នៅតែបន្តរក្សាតំណែងស្មាតហ្វូនល្បឿនលឿនជាងគេដដែល ដោយចំណាយពេលនៅជុំទី ១ ត្រឹមតែ ១ នាទី ១៧ វិនាទី ឯ OnePlus 3T ប្រើពេល ១ នាទី ៣២វិនាទី ខណៈ G6 ស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយគេ ស៊ីពេល ១នាទី ៤៥វិនាទី៕