- 2017-04-10 07:19:37
- ព័ត៌មាន
មកមើលការធ្វើតេស្ត LG G6ដូចក្នុងហ្គេម Mouse Trap តិចមើល
- 2017-04-10 07:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលការធ្វើតេស្ត LG G6ដូចក្នុងហ្គេម Mouse Trap តិចមើល
ចន្លោះមិនឃើញ
ប្រិយមិត្តមាននៅចាំហ្គេម Mouse Trap ទេ? LG បានចេញវីដេអូមួយបង្ហាញពីទូរសព្ទ LG G6 ដោយដាក់ឲ្យទូរសព្ទនេះឆ្លងកាត់ការតេស្តឧបសគ្គច្រើនដំណាក់កាល។
វាជាវិធីសាស្ត្រមួយដែលគួរឲ្យចាប់អារម្មណ៍ដើម្បីបង្ហាញពីភាពរឹងមាំ និងសមត្ថភាពនៃកំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន LG ទៅកាន់អតិថិជន។
ទូរសព្ទនេះបានឆ្លងកាត់ការសាកល្បង 14 ប្រភេទផ្សេងគ្នាជាមួយនឹងការធ្វើតេស្តទម្លាក់កម្ពស់ 3-Feet (0.91m) បញ្ជាក់ថា វានៅតែធន់នឹងការធ្លាក់។ ដាក់នៅសីតុណ្ហភាពត្រជាក់ដល់ -4 អង្សា និងឡើងទៅ 140 អង្សា ក៏នៅតែអាចដំណើរការធម្មតា។ វាមានមុខងារសាកថ្មរហ័ស 3.0 ( 50% ក្នុងពេលតែ 30 នាទីតែប៉ុណ្ណោះ) ។ សីតុណ្ហភាពអតិបរមារបស់ LG G6 បន្ទាប់ពីសាកថ្មគឺ 95.09 អង្សា ដូច្នេះអ្នកមិនគួរមានការបារម្ភពីឡើងកម្ដៅខណៈពេលសាកនោះទេ។
ក្រៅពីនេះ វាមុខងារការពារជ្រាបទឹកកម្រិត IP68 អាចធន់នឹងទឹកជម្រៅ ១ ម៉ែត្រកន្លះរយៈពេល ៣០ នាទី។
ប្រភព៖ phonearena