• 2017-03-28 14:34:49
  • ព័ត៌មាន

LG ចេញ​វីដេអូ​ពាណិជ្ជកម្ម​អួត​មុខងារ G6: UX 6.0 ឡើង​ឡូយ​កប់

  • 2017-03-28 14:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​មួយ​ទៅ​លើ LG G6: UX 6.0 ដោយ​បាន​បង្ហាញ​ពី​មុខងារ​ពិសេស​ជា​ច្រើន ល្មម​ទាក់​ចិត្ត​អ្នក​ប្រើប្រាស់​ទិញ​ប្រើ។

មុខងារ​កាមេរ៉ា Grid Shot លើ UX 6.0 នេះ អាច​ច្របាច់​បញ្ចូល​រូប​ឬ​វីដេអូ ៤ បញ្ចូល​គ្នា ទៅ​ជា​រូប​តែ​មួយ ហើយ​ថែម​ទាំង​អាច​ថត​រូប​ធ្វើ​ជា GIF បាន​ទៀត​ផង។ ក្រៅ​ពី​នេះ​ មុខងារ Food Mode អាច​សារ៉េ​ពណ៌​ម្ហូប​ទៅ​តាម​ចំណូល​ចិត្ត ឯ 360 Panorama អាច​ថត​រូប​បាន​ផ្ទៃ​ធំ​ទូលាយ។

មុខងារ Mobile Switch អាច​ផ្ញើ​និង​ទទួល​រូប​ភាព​ពី​ទូរសព្ទ​មួយ​ទៅ​ទូរសព្ទ​មួយ​ទៀត ​បាន​យ៉ាង​លឿន ដោយ​មិន​បាច់​ប្រើ​ខ្សែ។ ចំណែក​ឯ​មុខងារ​ចុង​ក្រោយ​គឺ Smart Doctor ប្រើ​សម្រាប់​ត្រួត​ពិនិត្យ​គុណភាព Hardware របស់​ទូរសព្ទ ដើម្បី​ធានា​បាន​ថា គ្រឿង​ម៉ាស៊ីន​ដំណើរ​ការ​យ៉ាង​រលូន។

LG G6 មាន​អេក្រង់ ៥,៧អ៊ីញ, RAM 4GB, បំពាក់​កាមេរ៉ា 13MP, ថាមពល​ថ្ម 3300mAh ឯ​តម្លៃ ៧៥០ ដុល្លារ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ផាន់និត

មតិយោបល់